ព័ត៌មានអន្តរជាតិ

អឺរ៉ុប ត្រូវតែមានឆន្ទៈ ក្នុងការចំណាយ ដើម្បីគាំទ្រអ៊ុយក្រែន

បរទេស ៖ លោក Josep Borrell ប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប បាននិយាយថា ការជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំង នឹងរុស្ស៊ី កើតឡើងក្នុងតម្លៃមួយសម្រាប់អឺរ៉ុប ដែលពលរដ្ឋ គួរមានឆន្ទៈក្នុងការចំណាយ ។ លោក Josep Borrell ជឿ ថា ជ័យជម្នះ របស់ រុស្ស៊ី នឹងក្លាយជាការចាញ់ របស់អឺរ៉ុប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកការទូតរូបនេះ បាននិយាយនៅក្នុង បទសម្ភាសន៍មួយចេញផ្សាយ ដោយកាសែត El Pais នៅថ្ងៃព្រហស្បតិ៍ថា “យើងត្រូវតែពន្យល់ដល់ពលរដ្ឋ របស់យើងថា នេះមិនមែនជាសង្រ្គាម របស់អ្នកផ្សេងទេ” ។ “សាធារណជនត្រូវតែមានឆន្ទៈក្នុងការបង់ថ្លៃគាំទ្រអ៊ុយក្រែន និងសម្រាប់ការរក្សាការរួបរួម របស់សហភាពអឺរ៉ុប។

លោកបន្តថា “យើងកំពុង មានសង្គ្រាម របស់ទាំងនេះ មិនគិតថ្លៃទេ ដោយទទួលស្គាល់ថា ការចំណាយ គួរតែត្រូវ បានចែក ចាយដោយសមធម៌។

លោក Borrell បានសំដៅទៅលើការកើនឡើង អតិផរណា និងកង្វះថាមពល ដែលអាចកើតមាន ដោយបណ្តា ប្រទេសនៅអឺរ៉ុប បន្ទាប់ពីបានសម្រេចចិត្ត ដាក់ទណ្ឌកម្មរុស្ស៊ី ចំពោះការវាយប្រហារ លើ អ៊ុយក្រែន ដោយការបដិសេធ មិនទិញថាមពល ។ ទីក្រុងប្រ៊ុចសែល ចង់ឱ្យរដ្ឋជាសមាជិកកាត់បន្ថយការ ប្រើប្រាស់ ដើម្បីរៀបចំឱ្យកាន់តែប្រសើរឡើង សម្រាប់តម្រូវការខ្ពស់បំផុត ក្នុងរដូវរងានេះ ប៉ុន្តែប្រទេសមួយចំនួន បានជំទាស់នឹងសំណើនេះ៕

សម្រួលៈ ណៃ តុលា

To Top