ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន លោក Xi Jinping គ្រោងបំពេញទស្សនកិច្ច នៅអារ៉ាប៊ីសាអូឌីត សប្តាហ៍ក្រោយ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ The Guardian កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping រំពឹងទុកថា នឹងអាចធ្វើដំណើរ ទៅបំពេញទស្សនកិច្ច នៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីត នៅសប្តាហ៍ក្រោយ ដែលក្នុងនោះបញ្ហា ប្រេងឆៅទំនងជានឹងក្លាយ ជាប្រធានបទ ដែលត្រូវពិភាក្សា ។

មេដឹកនាំចិន ដែលនឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអារ៉ាប់លើកនេះ អាចនឹងបង្ហាញឥទ្ធិពលខ្លាំងជាងគេ ដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី អាមេរិក Joe Biden ដែលបានធ្វើឡើងកាលពីខែមុនពីព្រោះថា មួយរយៈចុងក្រោយ នេះទំនាក់ទំនងរវាង
រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងរដ្ឋាភិបាលក្រុងប៉េកាំង មានភាពល្អប្រសើរនិងមិនជូរចត់ ដោយទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ឡើយ។

គួរឲ្យដឹងដែរថា កាលពីដើមឆ្នាំកន្លង ទៅរដ្ឋាភិបាលទីក្រុងរីយ៉ាដ និងរដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការពិភាក្សាគ្នារួចមកហើយ ក្នុងការជួញដូរប្រេងឆៅ ជាមួយគ្នាហើយជាពិសេសគឺ នឹងធ្វើការប្រើប្រាស់រូបិយវត្ថុលុយយ័ន របស់ចិនជំនួសឲ្យការជួញដូរ ដោយប្រើប្រាស់ដុល្លារ
របស់អាមេរិកផងដែរ ។

ចិនបច្ចុប្បន្នកំពុង ទទួលបានអត្ថប្រយោជន៍ ពីទីផ្សារប្រេងឆៅ ខណៈដែលបានទទួលទិញប្រេងថោកៗ ពីរុស្សីផងដែរនិងកំពុងទិញប្រេងឆៅយ៉ាង ច្រើនពីប្រទេសអារ៉ាប៊ីសាអូឌីតផង ៕

ប្រែសម្រួល៖ស៊ុនលី

To Top