ពេលថ្មីៗកន្លងទៅនេះ លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាជាផ្លូវការលើ «សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ» ។ ការចូលជាធរមាននិងអនុវត្តសេចក្តីព្រាងច្បាប់នេះ នឹងជះឥទ្ធិពលចំពោះការធ្វើឱ្យមានភាពកាន់តែល្អប្រសើរ ក៏ដូចជាសន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ នៃបន្ទះឈីបសកល និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគជាប្រក្រតីរបស់ សហគ្រាសបណ្តាប្រទេសនានាដោយគោរពតាមក្រឹត្យ ក្រមទីផ្សារជាមូលដ្ឋាន។
គួររំលឹកថា 《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》អាចចែកជាចំណែកធំពីរ គឺបន្ទះឈីបនិងវិទ្យាសាស្ត្រ ។ សេចក្តីព្រាងច្បាប់នេះនឹងផ្តល់ឧបត្ថម្ភកធនរដ្ឋាភិបាលក្នុងតម្លៃជាង ៥ម៉ឺន២ពាន់លានដុល្លារអាមេរិក ដល់ការសិក្សាស្រាវជ្រាវ និងផលិតវត្ថុពាក់កណ្តាលចម្លង របស់សហរដ្ឋអាមេរិក ហើយថែមទាំងនឹងលុបចោលពន្ធវិនិយោគរបស់ រោងចក្រផលិតបន្ទះឈីបទៀតផង ។
ក្រៅពីនេះ សេចក្តីព្រាងច្បាប់ក៏នឹងផ្តល់សិទ្ធិ ក្នុងការទម្លាក់ទឹកប្រាក់ប្រហែល២សែនលានដុល្លារអាមេរិក សម្រាប់ជំរុញការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងច្នៃប្រឌិតថ្មីក្នុងវិស័យនានា ដូចជាភាពវៃឆ្លាតសិប្បនិម្មិត មនុស្សយន្តនិងការគណនា Quantum ជាដើមរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ ។
ទិសដៅសំខាន់មួយនៃ《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》គឺបង្ករឿងហេតុឱ្យដៃគូប្រជែងដ៏កំបាំង នេះបានបង្ហាញថា ខណៈពេលប្រឈមមុខនឹងប្រទេសចិន សហរដ្ឋអាមេរិកកាន់តែគ្មាន ជំនឿចិត្តលើខ្លួនឯង និងកាន់តែមានភាពព្រួយបារម្ភ ពីមួយថ្ងៃទៅមួយថ្ងៃ។
ហើយអ្វីដែល “ចៃដន្យណាស់”គឺ ក្រុងវ៉ាស៊ីនតោនអនុម័តនិងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះ គឺចំឱកាសមុនពេលរៀបចំធ្វើការពិគ្រោះពិភាក្សានៃ “សម្ព័ន្ធចតុភាគីខាងបន្ទះឈីប”ដែលសហរដ្ឋអាមេរិកខំប្រឹងជំរុញនោះ ហើយសម្ព័ន្ធនេះត្រូវគេសន្មត់ថា ជា “ក្រុមសម្ព័ន្ធតូចដែលប្រឆាំងនឹងប្រទេសចិន”ក្នុងឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លងសកលដែលក្រុងវ៉ាស៊ីនតោនប៉ុនប៉ងបង្កើតនោះ ។ មិនថាសេចក្តីព្រាងច្បាប់ឬក៏សម្ព័ន្ធតូចក្តី វាសុទ្ធតែមានទំនោរបង្ខំឱ្យសហគ្រាសផលិតបន្ទះឈីបជ្រើសរើសការឈរនៅម្ខាងជាមួយចិនឬអាមេរិក ។ ប្រការទាំងនេះបានលើសពីក្របខ័ណ្ឌគោលនយោបាយគាំទ្រឧស្សាហកម្មធម្មតាដែលបានបង្ហាញពីភាពជាប់ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយយ៉ាងខ្លាំង ។
តាមការពិត បើនិយាយចំពោះសហគ្រាសផលិតបន្ទះឈីបនៃអាមេរិក 《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》ចង់ប្រមូលផ្តុំប្រភពធនធាន នៃឧស្សាហកម្មផលិតបន្ទះឈីបរបស់សម្ព័ន្ធមិត្ត ឱ្យបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបនៅសហរដ្ឋអាមេរិក ដើម្បីច្រានចោលគូប្រជែង ។ ប៉ុន្តែ តាមការពិត គឺសហគ្រាសនៃសម្ព័ន្ធមិត្តរបស់អាមេរិកហ្នឹងឯងដែលនឹងរងការ គំរាមកំហែងមុនគេបង្អស់ ។
សូមយកកូរ៉េខាងត្បូងជាឧទាហរណ៍ តាមស្ថិតិនៃប្រព័ន្ធសារព័ត៌មានកូរ៉េខាងត្បូងឱ្យដឹងថា នៅឆ្នាំ២០២១ ទំហំនាំចេញបន្ទះឈីបសរុបរបស់កូរ៉េខាងត្បូងគឺ ១សែន២ម៉ឺន៨ពាន់លានដុល្លារអាមេរិក ក្នុងនោះ ទំហំនាំចេញទៅប្រទេសចិនដែលបូករួមទាំងចិនដីគោកនិងចិនហុងកុង គឺ៦០ភាគរយ ។ ក្នុងទំហំលក់ដូរបន្ទះឈីបសរុបនៃក្រុមហ៊ុន Samsungនិងក្រុមហ៊ុន Hynix សមាមាត្រនៃទំហំលក់ដូរ ជាមួយចិនសុទ្ធតែលើសពី៣០ភាគរយ ។
ក្នុងបរិបទបែបនេះ ប្រសិនបើកូរ៉េខាងត្បូងចូលក្នុង“សម្ព័ន្ធចតុភាគីនៃបន្ទះឈីប”ដើម្បីរួមជាមួយសហរដ្ឋអាមេរិកបដិបក្ខគ្នា ជាមួយប្រទេសចិន នោះ វានឹងបាត់បង់ផលប្រយោជន៍ សេដ្ឋកិច្ចទាំងនេះ រហូតដល់ប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងស្រុកកូរ៉េខាងត្បូងទៀតផង ។
ការអភិវឌ្ឍខ្លួនឯងរបស់សហរដ្ឋអាមេរិក គួរតែសមស្របនឹងក្បួនច្បាប់ពាក់ព័ន្ធនៃ អង្គការពាណិជ្ជកម្មពិភពលោក ដែលមានអំណោយផលក្នុងការគាំពារសន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ មិនត្រូវបង្កឧបសគ្គក្នុងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ខាងសេដ្ឋកិច្ចពាណិជ្ជកម្មនិងបច្ចេកវិទ្យាជាប្រក្រតី រវាងចិននិងអាមេរិកនោះទេ ហើយក៏មិនត្រូវបំផ្លាញ សិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់ភាគីចិនផងដែរ ។ ការអនុវត្ត《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》នឹងបង្កផលប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុពាក់កណ្តាលចម្លងសកល ក៏ដូចជានឹងបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ ។ សហរដ្ឋអាមេរិកប៉ុនប៉ងកាន់កាប់ឧត្តមភាពនៃ ខ្សែសង្វាក់ឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លងសកល តាមរយៈសេចក្តីព្រាងច្បាប់នេះព្រមទាំងបង្កផលប៉ះពាល់ និងរារាំងក្នុងកម្រិតអតិបរមាដល់ការអភិវឌ្ឍនិងភាពរីកចម្រើននៃ ឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លងរបស់ចិន ។ ប៉ុន្តែ ទីបំផុត ការពិតជាក់ស្តែងមុខជានឹងផ្ទុយពីគោលបំណងរបស់ពួកវាជាមិនខាន!
វិទ្យុមិត្តភាពកម្ពុជាចិន