ព័ត៌មានជាតិ

លោកWangYi ជួបសន្ទនាជាមួយ បណ្តាអង្គទូតនៃប្រទេសកំពុងអភិវឌ្ឍន៍ នៅអាស៊ីនិងអាហ្វ្រិកប្រចាំនៅក្រុងហ្សឺណែវ តាមប្រព័ន្ធវីដេអូ

ថ្ងៃទី១៥ ខែសីហា លោកWangYi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជា រដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយបណ្តា អង្គទូតនៃប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីនិងអាហ្វ្រិកប្រចាំ នៅក្រុងហ្សឺណែវដែលទៅបំពេញទស្សនកិច្ចនៅ ប្រទេសចិន។

លោកWangYiបានលើកឡើងថា ប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ភាពរង្គោះរង្គើនៃស្ថានការណ៍អន្តរជាតិនិងការងើប ឡើងវិញនៃគំនិតសង្គ្រាមត្រជាក់ យើងត្រូវការអង្គការសហប្រជាជាតិខ្លាំងក្លាជាងពេលណាៗទាំងអស់។យើត្រូវគាំពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល គាំពារសណ្តាប់ធ្នាប់អន្តរជាតិដែលមានច្បាប់អន្តរជាតិជាមូលដ្ឋាន គាំពារក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលមានកម្មវត្ថុនិងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិជាមូលដ្ឋាន។យើងត្រូវលើកកម្ពស់ភាពជាតំណាងនិងសិទ្ធិបញ្ចេញមតិរបស់ប្រទេសកំពុងអភិវឌ្ឍន៍ មិនអាចអនុញ្ញាតឱ្យអង្គការពហុភាគីទៅជាឧបករណ៍ដែលញាក់ខ្សែដោយប្រទេសមួយចំនួនតូចនិងក្រុមប្រទេសមួយតូចក្នុងការសម្រេចកិច្ចការអន្តរជាតិនោះឡើយ។ជានិច្ចកាល សំឡេងឆ្នោតមួយសំឡេងរបស់ប្រទេសចិនក្នុងអង្គការសហប្រជាជាតិជារបស់របស់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយនឹងបន្តជួយប្រទេសកំពុងអភិវឌ្ឍន៍ បញ្ចេញសំឡេងយុត្តិធម៌និងសច្ចធម៌។

អង្គទូតសៀរ៉ាឡេអូនប្រចាំជាអចិន្ត្រៃយ៍នៅទីក្រុងហ្សឺណែវបាន តំណាងអង្គទូតនានាថ្លែងសុន្ទរកថា ដោយថ្លែងអំណរគុណដល់ភាគីចិនដែលរៀបចំដំណើរទស្សនកិច្ចរបស់ អង្គទូតនានាយ៉ាងល្អប្រសើរទោះស្ថិតក្នុងបរិបទជំងឺកូវីដ១៩ រំពឹងអាចផ្លាស់ប្តូរមតិយោបល់យ៉ាងទូលំទូលាយជាមួយក្រសួង-ស្ថាប័ននានានៃប្រទេសចិន ហើយសង្កេតនិងដកបទពិសោធន៍ពីការអភិវឌ្ឍរបស់ប្រទេសចិនដោយផ្ទាល់ ព្រមទាំងទទួលស្គាល់ដោយពេញលេញនូវសមិទ្ធផលដ៏អស្ចារ្យនិងភាពជាអ្នកដឹកនាំរបស់ប្រទេសចិន សូមកោតសរសើរប្រទេសចិនដែលធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជំរុញការវិវឌ្ឍរីកចម្រើន និងសមភាពសង្គម រីករាយរួមជាមួយប្រទេសចិនបន្តចំណងរវាងទ្វេភាគី បង្កើនកិច្ចសហប្រតិបត្តិការពហុភាគី និងបង្កើនសុភមង្គលជូនមនុស្សជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top