ឡុងដ៌៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃពុធថា អត្រាអតិផរណានៅក្នុងចក្រភពអង់គ្លេស បានកើនឡើងដល់កម្រិតខ្ពស់ថ្មី រយៈពេល៤០ឆ្នាំ ក្នុងខែកក្កដា។ ទាំងគ្រួសារ និងអាជីវកម្មស្ថិតនៅក្រោម សម្ពាធកាន់តែខ្លាំង ហើយធនាគារកណ្តាល របស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត។
ការិយាល័យស្ថិតិជាតិ (ONS) បានឲ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ របស់ចក្រភពអង់គ្លេសបានកើនឡើង ១០,១ភាគរយ ក្នុងរយៈពេល ១២ខែ ដល់ខែកក្កដា កើនឡើងពី ៩,៤ភាគរយ នៅក្នុងខែមិថុនា ដោយសារការកើនឡើង តម្លៃម្ហូបអាហារ បានរួមចំណែកកើនឡើង ដ៏ធំបំផុតចំពោះការផ្លាស់ប្តូររ វាងខែមិថុនា និងខែកក្កដា។
លោក Helen Dickinson នាយកប្រតិបត្តិនៃក្រុមហ៊ុនលក់រាយ របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា “ការកើនឡើងនៃការចំណាយគ្រួសារ និងថ្លៃដឹកជញ្ជូននៅតែជាបញ្ហា ឈឺក្បាលដ៏ធំបំផុត ដោយទប់ទល់នឹងការចំណាយ តាមការសម្រេចចិត្តនៅទូទាំងចក្រភពអង់គ្លេស ខណៈដែលប្រាក់ចំណូលពិតប្រាកដ បានបន្តធ្លាក់ចុះ” ។
អតិផរណាអាចកើនឡើងបន្ថែមទៀតនៅក្នុងខែតុលា រួមជាមួយនឹងការកើនឡើងដ៏ធំ ដែលរំពឹងទុកយ៉ាងទូលំទូលាយ ចំពោះការចំណាយ នៅក្នុងតម្លៃថាមពល។ ធនាគារកណ្តាលអង់គ្លេស បានឲ្យដឹងថា អតិផរណានឹងលោតឡើងច្រើនជាង ១៣ ភាគរយនៅក្នុងត្រីមាសទី៤ ហើយនៅតែស្ថិតក្នុងកម្រិតកើនឡើង យ៉ាងខ្លាំងពេញមួយឆ្នាំ២០២៣។
ការវិភាគពីដំបូន្មាន ប្រជាពលរដ្ឋសប្បុរសធម៌ បានបង្ហាញកាលពីថ្ងៃពុធថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស ៤នាក់នៅចក្រភពអង់គ្លេស នឹងមិនអាចមានលទ្ធភាព ទិញថាមពលរបស់ពួកគេ ក្នុងខែតុលានោះទេ ហើយតួលេខនេះ អាចកើនឡើងដល់មនុស្សម្នាក់ ក្នុងចំណោមមនុស្ស ៣នាក់ នៅខែមករាក្រោយ នៅពេលដែលតម្លៃ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងលើសពី ៤២០០ផោន (៥,០៤០ ដុល្លារ)៕ ប្រែសម្រួល ឈូក បូរ៉ា