បរទេស៖ រដ្ឋាភិបាលជប៉ុន ចង់ពង្រីកមីស៊ីលដែលបាញ់ចេញ ពីក្នុងទឹកប្រភេទ 12 យ៉ាងហោចណាស់បាញ់ ឱ្យបានរយៈចម្ងាយ ១ ០០០គីឡូម៉ែត្រ ហើយកែប្រែវាឱ្យបាញ់ចេញពីនាវា និងយន្តហោះ និងវាយប្រហារគោលដៅដី ដើម្បីជិតគម្លាតមីស៊ីលជាមួយចិន។ នេះបើតាមកាសែតជប៉ុនដ៏ធំមួយ បានរាយការណ៍នៅថ្ងៃអាទិត្យ ដោយស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលមួយចំនួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន Yomiuri របស់ជប៉ុនបានរាយការណ៍ថា កំណែបាញ់បង្ហោះមីស៊ីលលើដី ដែលត្រូវបានកែលម្អ ត្រូវបានគេរំពឹងថានឹងចូលបម្រើការពីរឆ្នាំ លឿនជាងការគ្រោងទុកដំបូង ជួនកាលនៅឆ្នាំ ២០២៤។ កាសែតនេះបានអះអាងថា នៅទីបំផុតទីក្រុងតូក្យូ ចង់បានមីស៊ីល “ច្រើនជាង ១ ០០០” ដែលត្រូវបានដាក់ពង្រាយនៅទូទាំងកោះ Nansei ។
ផែនការកែលម្អមីស៊ីល ដែលត្រូវបានរាយការណ៍ ត្រូវបានគេនិយាយថា ជាផ្នែកនៃអ្វីដែលកាសែតនេះ ហៅថាជាគំនិតផ្តួចផ្តើម “បម្រុងទុកមុនរបស់កោះតៃវ៉ាន់” ។ កាលពីខែធ្នូឆ្នាំមុន កងកម្លាំងស្វ័យការពាររបស់ជប៉ុន (SDF) និងយោធាអាមេរិក តាមសេចក្តីរាយការណ៍បានឈាន ដល់កិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតមូលដ្ឋានវាយប្រហារលើកោះ Nansei ក្នុងករណីមាន “ភាពអាសន្ន” គួរតែជម្លោះផ្ទុះឡើងរវាងកោះតៃវ៉ាន់ និងក្រុងប៉េកាំង។
ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃ “សមត្ថភាពប្រឆាំង” នេះ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន បានចង្អុលបង្ហាញពីមុនថា ចង់ពិនិត្យឡើងវិញ និងចាត់ថ្នាក់ផ្នែកខ្លះនៃយុទ្ធសាស្ត្រសន្តិសុខជាតិ ដែលមានស្រាប់របស់ប្រទេសនៅចុងឆ្នាំនេះ ដោយផ្តោតលើថាតើជប៉ុន អាចទទួលបានអាវុធដើម្បីវាយប្រហារ មូលដ្ឋានសត្រូវដែរឬទេ។ បញ្ហានេះជាបញ្ហារសើបមួយដោយសាររដ្ឋធម្មនុញ្ញ ដែលតម្រង់ទិសខាងការពាររបស់ជប៉ុន ដែលបោះបង់ចោលសង្គ្រាមយ៉ាងច្បាស់៕ ប្រែសម្រួលៈ ណៃ តុលា