ព័ត៌មានជាតិ

គុយបា ប្រកាសរកឃើញករណី ជំងឺអ៊ុតស្វា ជាលើកដំបូង លើអ្នកទេសចរ ជនជាតិអ៊ីតាលី មុនដំណើរទស្សនកិច្ច សម្តេចតេជោ នាថ្ងៃ២៤, ២៥ ខែកញ្ញា

ហាវ៉ាន់ណា៖ ប្រទេសគុយបា ប្រកាសរកឃើញ ករណីជំងឺអ៊ុតស្វា ជាលើកដំបូង នៅថ្ងៃអាទិត្យនេះ លើអ្នកទេសចរជនជាតិអ៊ីតាលី​ ដែលកំពុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។

សម្តេចតេជោ បានប្រកាសឱ្យដឹង នៅក្នុងពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត កាលពីថ្ងៃទី១៧ ខែសីហា នេះថា សម្តេចនឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសគុយបា នៅថ្ងៃទី២៤ និង២៥ ខែកញ្ញា បន្ទាប់ពីអញ្ជើញ ចូលរួមថ្លែងសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅបុរីញ៉ូវយ៉កសហរដ្ឋអាមេរិក នាថ្ងៃទី២៣ ខែកញ្ញា។

ដោយ៖ AFP+DAP News

អត្ថបទទាក់ទង៖
https://dap-news.com/national/2022/08/17/271225/

គំនូសតាងបណ្តាប្រទេស ដែលមានករណីឆ្លង ជំងឺអ៊ុតស្វា គិតត្រឹមថ្ងៃ ១៨ សីហា ២០២២ (ប្រភព៖https://www.cdc.gov/poxvirus/monkeypox/response/2022/world-map.html)
To Top