គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានប្រជាជនអ៊ុយក្រែន ឱ្យមានការប្រុងប្រយ័ត្ន នៅក្នុងសប្តាហ៍ខាងមុខនេះ ខណៈដែលពួកគេរៀបចំ ដើម្បីប្រារព្ធទិវាបុណ្យឯករាជ្យ របស់ពួកគេ ខណៈដែលមានការផ្ទុះថ្មីៗ ដែលបានវាយប្រហារនៅឧបទ្វីបគ្រីមៀ និងដោយវាយប្រហារ ដោយមីស៊ីលធ្វើឱ្យជនស៊ីវិល១២នាក់ រងរបួសនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ។
នៅក្នុងការគូសបញ្ជាក់តាមរយៈវីដេអូ នៅពេលយប់របស់គាត់ លោក Zelenskyy បានថ្លែងថា ប្រជាជនអ៊ុយក្រែន មិនត្រូវអនុញ្ញាតឱ្យក្រុងម៉ូស្គូ “រីករាលដាលភាពអស់សង្ឃឹម និងការភ័យខ្លាច” ក្នុងចំណោមពួកគេ ខណៈដែលពួកគេប្រារព្ធខួបលើកទី៣១ នៃបុណ្យឯករាជ្យភាព ពីការគ្រប់គ្រងរបស់សូវៀត ។
លោក Zelenskyy បានថ្លែងនៅមុនថ្ងៃគម្រប់ខួបនៅថ្ងៃទី២៤ ខែសីហា ថា “យើងទាំងអស់គ្នាត្រូវតែដឹងថា ក្នុងសប្តាហ៍នេះ រុស្ស៊ី អាចព្យាយាមធ្វើអ្វីដែលអាក្រក់ ជាពិសេសអ្វីដែលអាក្រក់” ហើយលោក Zelenskyy បានថ្លែងមុនខួបនៅថ្ងៃទី២៤ ខែសីហា ដែលក៏ជាខួប៦ខែចាប់តាំងពីការឈ្លានពាន ពេញលេញរបស់រុស្ស៊ី មកលើអ៊ុយក្រែនបានចាប់ផ្តើមឡើង ។
លោក Oleh Synehub អភិបាលតំបន់ បានលើកឡើងថា បម្រាមគោចរនៅក្នុងទីក្រុងធំបំផុតទី២ របស់អ៊ុយក្រែនគឺ Kharkov នឹងត្រូវបន្តពេញមួយថ្ងៃនៅថ្ងៃទី២៤ ខែសីហា ។ ទីក្រុងភាគឦសានតែងតែរងការវាយប្រហារ ដោយគ្រាប់ផ្លោងរបស់រុស្ស៊ី ហើយជាធម្មតាមានបម្រាមគោចរ ពីម៉ោង១០យប់ដល់ម៉ោង៦ព្រឹក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា