បរទេស៖ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការអះអាងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា លោកធ្លាប់បាន លំអិតច្បាស់ហើយប្រាប់ទៅកាន់លោកប្រធានាធិបតីរុស្សី ថាអ៊ុយក្រែន នឹងមិនអាចចូលរួមជាមួយនឹងអង្គការណាតូបានភ្លាមៗឡើយក្នុង រយៈពេល៣០ឆ្នាំទៀត ដើម្បីធានាឲ្យបាននូវ ស្ថេរភាពសន្តិសុខ ក្នុងតំបន់ទាំងមូល។
មេដឹកនាំអាល្លឺម៉ង់រូបនេះកាលពីចុងសប្តាហ៍កន្លង មកបានធ្វើការបង្ហាញប្រាប់ពីព័ត៌មាន លំអិតខ្លះៗដែលនៃ កិច្ចពិភាក្សារវាងលោក និងមេដឹកនាំរុស្សី កាលពីមុន ប្រតិបត្តិយោធារបស់រុស្សី ក្នុងប្រទេសអ៊ុយក្រែនមកម្ល៉េះ។
លោក Scholz បានបញ្ជាក់ប្រាប់ទៅកាន់លោក Putin កាលពីគ្រានោះប៉ុន្តែដោយមិនអាចបញ្ជាក់ ពីពេលវេលាបានថា៖ណាតូ មិនដែលមានបំណងគម្រាមកំហែង ដល់រុស្សីឡើយហើយយោធារបស់សម្ព័ន្ធ មិត្តក៏មិនដែលធ្វើឲ្យមានការមិន គោរពចំពោះបំណងរបស់រុស្សីនោះដែរដែលជាពិសេសអ៊ុយក្រែនគឺនឹង មិនអាចចូលរួមណាតូ បានឡើយក្នុងរយៈពេល៣០ឆ្នាំខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
https://www.rt.com/news/561271-scholz-putin-ukraine-join-nato/