ព័ត៌មានជាតិ

អគ្គនាយក ARDB ចុះជួប សហគមន៍កសិកម្មស្រូវសិរីរាង្គ ចំនួន១០ ស្វែងយល់ស្ថានភាពដាំដុះ

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានបន្តចុះជួប សហគមន៍កសិកម្មស្រូវសរីរាង្គ ចំនួន១០សហគមន៍ ដែលមកពីស្រុកចំនួន៤ ក្នុងខេត្តព្រះវិហារ រួមមាន ស្រុកគូលេន, ឆែប, សង្គមថ្មី និងជ័យសែន ដោយមានការចូលរួម ពីក្រុមហ៊ុនប្រមូលទិញស្រូវ (Signature of Asia) ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះស្រូវសរីរាង្គ និងសិក្សាពីលទ្ធភាពផ្តល់ឥណទាន ដែលមានការប្រាក់ទាប ។

គួរអោយដឹងថា កម្មវិធីខាងលើនេះ ត្រូវបានធ្វើឡើង នៅស្រុក ឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top