បរទេស៖ គ្រោះរាំងស្ងួតដែលបំបែកកំណត់ត្រាបានបណ្តាលឱ្យទន្លេមួយចំនួននៅក្នុងប្រទេសចិន រួមទាំងផ្នែកខ្លះនៃទន្លេយ៉ាងសេ រីងស្ងួត ប៉ះពាល់ដល់ថាមពលវារីអគ្គិសនី ការបញ្ឈប់ការដឹកជញ្ជូន និងបង្ខំឱ្យក្រុមហ៊ុនធំៗផ្អាកប្រតិបត្តិការផងដែរ។
យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ការជូនដំណឹងអំពីគ្រោះរាំងស្ងួតទូទាំងប្រទេសត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ ខណៈដែលរលកកំដៅដ៏យូរអង្វែង និងធ្ងន់ធ្ងរនៅក្នុងភាគនិរតីនៃប្រទេសចិនដែលមានប្រជាជនច្រើនត្រូវបានព្យាករណ៍ថានឹងបន្តល្អនៅឡើយរហូតដល់ខែកញ្ញា។
ការបាត់បង់លំហូរទឹកទៅកាន់ប្រព័ន្ធវារីអគ្គីសនីដ៏ទូលំទូលាយរបស់ប្រទេសចិន បានបង្កឱ្យមាន “ស្ថានភាពធ្ងន់ធ្ងរ” នៅក្នុងខេត្ត Sichuan ដែលទទួលបានថាមពលច្រើនជាង ៨០,ភាគរយ ពីវារីអគ្គិសនី។
កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលខេត្តបានប្រកាសថា វាស្ថិតក្នុងកម្រិតព្រមានខ្ពស់បំផុតនៃ “ធ្ងន់ធ្ងរជាពិសេស” ដោយទឹកហូរទៅអាងស្តុកទឹកវារីអគ្គិសនីខេត្តស៊ីឈួនបានធ្លាក់ចុះពាក់កណ្តាល។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា តម្រូវការអគ្គិសនីបានកើនឡើង ២៥ភាគរយ នៅរដូវក្តៅនេះ។ ការថយចុះនៃថាមពលវារីអគ្គិសនីក៏បានរាយការណ៍ថាបានប៉ះពាល់ដល់ប្រជាជននៅខាងក្រោមទឹក រួមទាំងទីក្រុង Chongqing និងខេត្ត Hubei ផងដែរ៕ប្រែសម្រួលៈ ណៃ តុលា