ព័ត៌មានអន្តរជាតិ

ទាហានអាមេរិក ស្រវឹងខ្លាំងបើកបរបុកក្មេងប្រុសម្នាក់ស្លាប់នៅអ៊ីតាលី

" "

បរទេស៖យោងតាមស្ត្រីដែលជាម្តាយមានឈ្មោះថា Barbara Scandella បានប្រាប់ទៅកាន់កាសែតក្នុងស្រុករបស់អ៊ីតាលី La Repubblica ថាស្ត្រីជាយោធាអាមេរិកនាង Julia Bravo ដែលបានបើកបរធ្វើឲ្យស្លាប់កូនប្រុសអាយុ ១៥ឆ្នាំម្នាក់របស់គាត់នោះគឺត្រូវតែបានកាត់ទោសនៅអ៊ីតាលី មិនត្រូវ បញ្ចូនទៅអាមេរិកឡើយ។

លោកស្រី Scandella បានបន្តទៀតថា៖ស្ត្រីយោធារុបនេះត្រូវតែនៅប្រឈមមុខ ទៅនឹងទោសទណ្ឌរបស់នាង នៅអ៊ីតាលី។ ពួកយើងគ្រប់គ្នាបានដឹងអំពីហេតុ ការណ៍នោះនិងគ្រោះថ្នាក់ដែលនាង Julia បានបង្កក្នុងពេលដែលនាងបើកបរទាំងស្រវឹងនោះផង។

" "

គួរឲ្យដឹងដែរនាង Julia យោធាទ័ពអាកាសអាមេរិករូបនេះ គឺទើបតែបានផាកពិន័យរួចរាល់ក្នុងការបើកបរ ក្នុងស្ថានភាពស្រវឹង ហើយថែមទាំងបានចាប់ឃុំខ្លួន នៅ ក្នុងផ្ទះផងដែរ។ បច្ចុប្បន្ននាងត្រូវបានចាប់ឃាត់ ឃុំខ្លួននិងកំពុងរងចាំការកាត់ក្តី។

" "

នាង Julia ត្រូវបានសាក្សីអះអាងថាបានប្រើប្រាស់សារជាតិស្រវឹង លើកាលកំណត់ដល់ទៅ៤ដង ហើយបានដើរចេញពីឌីស្កូទាំងស្រវឹងខ្លាំង និងបន្តបើកបរគេចពី ប៉ូលីសផង និងអ្នកធ្វើដំណើរផងរហូតទៅ ដល់បុកក្មេងប្រុសនោះស្លាប់ភ្លាមៗ នៅលើផ្លូវបញ្ច្រាសគ្នាក្បែរទៅនឹង ទ័ពអាកាស Aviano ៕

ប្រែសម្រួល៖ស៊ុនលី

To Top