ព័ត៌មានជាតិ

ប្រជាពលរដ្ឋភូមិស្រម៉ ព្រមទទួលយក ដំណោះស្រាយរបស់ អាជ្ញាធរខេត្តតាកែវ

ភ្នំពេញ៖ ក្រោយមានការជជែកវែកញ៉ែក ក្នុងសភាពតានតឹងបន្តិច រយៈពេលជាង៣ម៉ោង ទំនាស់ដ៏រ៉ាំរ៉ៃ ក្នុងភូមិស្រម៉ ដែលស្ថិតនៅក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ បានបិទបញ្ចប់ ក្រោយមានការសម្របសម្រួល របស់ លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ និងលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល។

ការចុះសម្រួលសម្រួលនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋភាគច្រើន បានប្ដឹងជំទាស់ទៅនឹងការចាក់ដីរំលោភ ស្រះទឹករួម «ស្វាយប៉ាក» នាពេលកន្លងមកពីសំណាក់ភាគីម្ខាងទៀត ដែលជាប់ខ្សែស្រឡាយ ជាមួយមេភូមិ។

ក្រោយទទូលពាក្យបណ្ដឹង និងមានការសម្របសម្រួលពីលោក សយ សុភាព អគ្គនាយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ លោក អ៊ួច ភា អភិបាលខេត្តតាកែវ បា នចាត់បញ្ជួនលោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ ទទួលបន្ទុករឿងដីធ្លី បានចុះដោះស្រាយបញ្ចប់ ទំនាស់ ដោយភាគីទាំងសងខាង បានផ្ដល់សម្បទាន ឱ្យគ្នាទៅវិញទៅមក ក្រោមនយបាយ ឈ្នះឈ្នះ ដែលមិនមានឱ្យភាគីខាងណា ស្រក់ទឹកភ្នែក នោះឡើយ៕

To Top