ព័ត៌មានជាតិ

ក្រសួងអប់រំ ពន្យារពេល ការប្រឡងបាក់ឌុប ពីថ្ងៃ ១៤-១៥ វិច្ឆិកា ទៅថ្ងៃ ២១-២២ វិច្ឆិកា វិញ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេល ការប្រឡងសញ្ញាបត្រ ទុតិយភូមិ ឬបាក់ឌុប ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ទៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ ។

ការពន្យារពេលប្រឡងនេះ ដោយសារនៅថ្ងៃ១០-១៣ វិច្ឆិកា កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នារាជធានីភ្នំពេញ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top