ព័ត៌មានជាតិ

កម្មករនិយោជិត ប្រមាណជាង ៩០ម៉ឺននាក់ ទទួលបានការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈក្រុមការងារ ប.ស.ស.

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នេះ មានបងប្អូនកម្មករនិយោជិត សរុបប្រមាណជាង ៩០ម៉ឺននាក់ ស្មើនឹង ២ ០៥៤លើក បានចូលរួមឈ្វេងយល់ ស្តីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន  តាមរយៈយុទ្ធនាការចុះផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន  នេះបើយោងតាមរបាយការណ៍ ស្ដីពីយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន របស់ក្រុមការងារត្រីភាគី សម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

តាមរយៈយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ខាងលើនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អ ពីសំណាក់ភាគីនិយោជក ដែលជាម្ចាស់សហគ្រាស គ្រឹះស្ថាន។

ជាមួយគ្នានេះ ប.ស.ស. បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅកាន់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ពិសេសបងប្អូនកម្មករនិយោជិត ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់ បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនថ្មីមួយនេះ៕

To Top