ថ្ងៃទី២៥ ខែសីហា វរសេនីយឯក Tan Kefei អនុប្រធាន នៃអគ្គនាយកដ្ឋានពត៌មាន និងជាអ្នកនាំពាក្យ នៃក្រសួងការពារជាតិចិន បានថ្លែងក្នុងសន្និសីទ សារព័ត៌មានជាប្រចាំថា សកម្មភាពសមយុទ្ធយោធា របស់ចិនជាទង្វើត្រឹមត្រូវនិងយុត្តិធម៌ ដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសជាតិ ។ ក្នុងនាមជាអ្នកបង្កវិបតិ្តលើកនេះ អាមេរិកបាំចាច់ត្រូវទទួលខុសត្រូវ ទាំងស្រុងចំពោះរឿងនេះ ។
វរសេនីយឯក Tan Kefei បានថ្លែងទៀតថា នាពេលថ្មីៗ កន្លងទៅនេះ កងទ័ពរំដោះប្រជាជនចិន បានធ្វើសកម្មភាពសមយុទ្ធយោធា មួយចំនួនប្រកប ដោយភាពបើកចំហ តម្លាភាព មុខជំនាញនិងកម្រិតសមរម្យ នៅជុំវិញកោះតៃវ៉ាន់របស់ចិន ។
នេះជាការតបតវិញ និងព្រមានចំពោះអ្នកបង្ករឿងហេតុ និង ជាអ្នកញុះញង់ ហើយក៏ជាទង្វើដ៏ត្រឹមត្រូវ និងយុត្តិធម៌ដើម្បីគាំពារអធិបតេយ្យភាព និងបូរណភាព ទឹកដី របស់ប្រទេសជាតិផងដែរ ។ អាមេរិកគួរ តែគោរពគោលការណ៍ចិន តែមួយយ៉ាងជាក់លាក់ ដោយចាត់វិធានការណ៍ កែកំហុស របស់ខ្លួនភ្លាម តែមិនមែនបង្ករឿងហេតុធ្វើឱ្យស្ថានការណ៍ នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ មានភាពតានតឹងថែម មួយកម្រិតទៀតទេ ៕
វិទ្យុមិត្តភាពកម្ពុជាចិន