ព័ត៌មានជាតិ

ប្រធានាធិបតីកោះតៃវ៉ាន់ ថ្លែងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូសហរដ្ឋអាមេរិក គឺជាការពង្រឹងស្មារតីកោះតៃវ៉ាន់ដើម្បីការពារទឹកដីរបស់ខ្លួន 

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ភ្ញៀវមកពីសហរដ្ឋអាមេរិកបានពង្រឹងការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ដើម្បីការពារខ្លួន ។ ប្រធានាធិបតីលោកស្រី Tsai Ing-wen បានថ្លែងនៅថ្ងៃសុក្រនេះ ខណៈដែលលោកស្រីបានជួបសមាជិកសភាអាមេរិកចុងក្រោយបង្អស់ដែលមកដល់កោះនេះដើម្បីផ្គើននឹងទីក្រុងប៉េកាំង ។

ប្រទេសចិន ដែលទាមទារកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនប្រឆាំងនឹងការជំទាស់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនៅតៃប៉ិបានចាប់ផ្តើមសមយុទ្ធយោធានៅជិតកោះនេះ បន្ទាប់ពីប្រធានសភាតំណាងសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចកាលពីដើមខែសីហា ។

ប្រហែល១សប្តាហ៍ក្រោយមក ត្រូវបានតាមពីក្រោយដោយសមាជិកសភា៥នាក់ផ្សេងទៀត ហើយកាលពីល្ងាចថ្ងៃព្រហស្បតិ៍សមាជិកព្រឹទ្ធសភា Marsha Blackburn បានចុះមកដល់ទីក្រុងតៃប៉ិ ផងដែរ ។

ជំនួបនៅការិយាល័យប្រធានាធិបតី លោកស្រី Tsai បានកោតសរសើរចំពោះដំណើរទស្សនកិច្ចនេះ ។

“ក្នុងរយៈពេលថ្មីៗនេះ ឥស្សរជនសាធារណៈជាច្រើនមកពីសង្គមដ៏ធំទូលាយនៃសង្គមអាមេរិកបានមកលេងកោះតៃវ៉ាន់ ។ ទង្វើដ៏កក់ក្តៅនៃសេចក្តីសប្បុរស និងការបង្ហាញការគាំទ្រយ៉ាងរឹងមាំនេះបានពង្រឹងការប្តេជ្ញាចិត្តរបស់កោះតៃវ៉ាន់ដើម្បីការពារខ្លួន” នៅក្នុងសុន្ទរកថាដែលបានផ្សាយផ្ទាល់នៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកស្រី Tsai ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏ដូចប្រទេសភាគច្រើនដែរ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ទេ ប៉ុន្តែត្រូវបានចងក្រងដោយច្បាប់ ដើម្បីផ្តល់មធ្យោបាយការពារខ្លួន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top