ព័ត៌មានអន្តរជាតិ

ថៃ៖ ឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា បង្ហាញខ្លួនជាលើកដំបូង ក្នុងតួនាទីជារដ្ឋមន្ត្រីការពារជាតិ

បរទេស៖ ឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទបានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍សាធារណៈមួយ ក្នុងតួនាទីជារដ្ឋមន្ត្រីការពារជាតិ ចាប់តាំងពីលោកត្រូវបាន តុលាការធម្មនុញ្ញ ព្យួរពីតួនាទីពីនាយករដ្ឋមន្ត្រី។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការធម្មនុញ្ញកាលពីថ្ងៃពុធ បានព្យួរលោកពីការបំពេញមុខងារ ក្នុងនាមជានាយករដ្ឋមន្ត្រីដោយរង់ចាំការសម្រេច លើការកាន់តំណែងរបស់លោក។

លោក ប្រាយុទ្ធ បានធ្វើជាអធិបតី ក្នុងពិធីបើកការតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ ២០២២ នៅសាល Impact Challenger ក្នុងទីក្រុង Muang Thong Thani ។

ឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា ត្រូវបានអមដំណើរ ដោយអនុរដ្ឋមន្ត្រីការពារជាតិ Chaicharn Changmongkol ឧត្តមសេនីយ Warakiat Rattananont លេខាអចិន្ត្រៃយ៍ នៃក្រសួងការពារជាតិ, ឧត្តមនាវីឯក Somprasong Nilsamai អគ្គមេបញ្ជាការរងកងទ័ពជើងទឹក និងអគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ទោ Surachate Hakpal និងដោយ មានសន្តិសុខតឹងរ៉ឹង នៅក្នុងព្រឹត្តិការណ៍នោះ៕ ​ប្រែសម្រួលៈ ណៃ តុលា

To Top