រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ថា ក្រុមគ្រូពេទ្យប៉ាឡេស្ទីន និងសាក្សីបានឲ្យដឹងថា យ៉ាងហោចណាស់ជនប៉ាឡេស្ទីន ចំនួន២៥នាក់ បានរងរបួសកាលពីថ្ងៃអង្គារ អំឡុងពេលមានការប៉ះទង្គិចគ្នា ជាមួយយោធាអ៊ីស្រាអ៊ែល នៅទីក្រុង Nablus ភាគខាងលិចប្រទេស ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា យោធាអ៊ីស្រាអ៊ែល ប្រដាប់ដោយអាវុធធុនធ្ងន់ បានវាយលុកចូលក្រុងតំបន់ Rujeib នៃទីក្រុង ហើយឡោមព័ទ្ធផ្ទះប៉ាឡេស្ទីន ក្នុងការប៉ុនប៉ងចាប់ខ្លួនជនជាតិប៉ាឡេស្ទីន នៅខាងក្នុងនោះ ។
សាក្សីបានឲ្យដឹងថា ផ្សែងហុយចេញពីផ្ទះ ខណៈឮសំឡេងផ្ទុះយ៉ាងខ្លាំងនៅក្នុងភូមិ ។
យធាអ៊ីស្រាអ៊ែល បានចូលទៅក្នុងភូមិដើម្បីចាប់ខ្លួនលោក Nabil Sawalhi និងលោក Nehad Awad បុរស២នាក់ដែលត្រូវបានគេសង្ស័យថា បានធ្វើការវាយប្រហារបាញ់ប្រហារ ប្រឆាំងនឹងរថយន្តយោធាអ៊ីស្រាអ៊ែល កាលពីថ្ងៃទី២៦ ខែសីហា ។
បុរសទាំង២នាក់នេះ ក្រោយមកបានចុះចាញ់ ហើយបានប្រែខ្លួនចូលទៅ ក្នុងលក្ខខណ្ឌអនាមិក ។
ទីភ្នាក់ងារ WAFA បានរាយការណ៍ថា ការប៉ះទង្គិចគ្នាដោយហឹង្សាបានផ្ទុះឡើង នៅគ្រាដែលកងកម្លាំងអ៊ីស្រាអ៊ែលដកខ្លួនចេញពីភូមិ ដោយបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីន យ៉ាងហោចណាស់២៥នាក់រងរបួស ។
ភាពតានតឹងនៅតំបន់ West Bank បាននិងកំពុងកើនឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីកងទ័ពអ៊ីស្រាអ៊ែល បានបង្កើនសកម្មភាពយោធា របស់ខ្លួនប្រឆាំង នឹងពួកសកម្មប្រយុទ្ធ និងសកម្មជនប៉ាឡេស្ទីន ភាគច្រើននៅ Jenin និង Nablus នៅភាគខាងជើង West Bank ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា