ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ កំពុងតាមប្រមាញ់ គិញសំងាត់រុស្សី ២នាក់ នៅក្នុងជួររដ្ឋាភិបាល

បរទេស ៖ មន្ត្រីរបស់ក្រសួងសេដ្ឋកិច្ច ប្រទេសអាល្លឺម៉ង់ ត្រូវបាន rt.com ចេញផ្សាយថា កំពុងដាក់ការសង្ស័យ ជាមួយនឹង គិញសំងាត់២រូប ដែលជាមន្ត្រីជាន់ខ្ពស់ នៅក្នុងជួររដ្ឋាភិបាលជុំវិញ បញ្ហាបែកធ្លាយឯកសារ មួយចំនួនពីរដ្ឋាភិបាល ។

ទីភ្នាក់ងារជាតិស៊ើប ការណ៍សំងាត់អាល្លឺម៉ង់ បានកំពុងតែធ្វើការស៊ើបអង្កេត ទៅលើមន្ត្រី២រូប ដែលកំពុងធ្វើការងារ នៅក្នុងក្រសួងសេដ្ឋកិច្ច ដោយសារតែលោករដ្ឋមន្ត្រី Robert Habeck បានអះអាងថា រុស្សីបានដាក់គិញសំងាត់ នៅក្នុងប្រទេស អាល្លឺម៉ង់។

គួរឲ្យដឹងដែរថា ឯកសារដែលបានបែកធ្លាយ ទៅដល់ដៃ របស់រុស្សីនោះមានទាំងឯកសារ អំពីបំពង់បង្ហូរ ប្រេង Nort Stream 2 ផងទីតាំង
ស្តុកទុកហ្គាសធម្មជាតិផង និងក៏ដូចជាស្ថានភាពសន្តិសុខ ថាមពលរបស់អាល្លឺម៉ង់ ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top