JIUQUAN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ថា ប្រទេសចិន បានបញ្ជូនផ្កាយរណប ចាប់សញ្ញាពីចម្ងាយថ្មីមួយទៅកាន់ទីអវកាស ដោយបាញ់ចេញ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិននៅថ្ងៃសៅរ៍នេះ ។
ផ្កាយរណប Yaogan-33 02 ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Long March-4C នៅវេលាម៉ោង៧និង៤៤នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកដោយជោគជ័យ ។
ផ្កាយរណបមួយនេះនឹងត្រូវបានប្រើសម្រាប់ការពិសោធន៍វិទ្យាសាស្ត្រ ការស្ទង់មតិធនធានដី ការប៉ាន់ប្រមាណទិន្នផលដំណាំ និងការបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ ។
គួរបញ្ជាក់ា នេះជាបេសកកម្មហោះហើរលើកទី៤៣៥នៃគ្រាប់រ៉ុក្កែតរុញច្រានផ្កាយរណបដែលជាប្រភេទ Long March ៕
ដោយ៖ ម៉ៅ បុប្ផាមករា