ព័ត៌មានអន្តរជាតិ

លោកXi Jinping ៖បានបង់លុយ បាយឬនៅ?

ខែមីនាឆ្នាំ២០១៤ ពេលអញ្ជើញចុះសិក្សាស្រាវជ្រាវ និងណែនាំសកម្មភាពអប់រំ មាគ៍ាមហាជន របស់បក្សនៅស្រុកLankao ខេត្ត Henanប្រទេសចិន លោកXiJinping បានស្នាក់នៅអន្តេវាសិកដ្ឋាន សម្រាប់បុគ្គលិកសិក្សា នៅវិទ្យាស្ថានកម្មាភិបាលJiao Yulu។ តាមបញ្ជារបស់លោក គឺមិនជួសជុលតុប តែងអ្វីទាំងអស់ក្នុងបន្ទប់ ហើយមិនឱ្យតាំងផ្កាស្រស់ និងរៀបផ្លែឈើអ្វីទេ និយាយរួមគឺមិនខុសពីបន្ទប់ដទៃទៀតឡើយ ។

ចំពោះម្ហូបអាហារ ក៏គ្មានរៀបចំជាពិសេសអ្វីដែរ ។ ដល់ពេលហូបបាយ លោកXi Jinping បានអង្គុយជាមួយអ្នកទាំងអស់គ្នា នៅតុមូលមួយ ហូបបាយបណ្តើរ និយាយសំណេះសំណាលបណ្តើរ ។ មុខម្ហូបនៅថ្ងៃទីមួយគឺមីសាច់ពពែខដែលជាម្ហូបប្រពៃណីខេត្តHenan។ ថ្ងៃទីពីរមានម្ហូប ៤មុខនិង ស៊ុបមួយមុខគឺខសាច់ពពែ ឆាផ្សិតពីរមុខ ឆាខាត់ណា និងសាច់គោខឆៃថាវ និងមានស៊ុបឆ្អឹងជំនី លាយគ្រាប់ធញ្ញជាតិ ។ ម្ហូបដែលលោក XiJinping ទទួលទាននៅស្រុកLankao សុទ្ធតែជាម្ហូបធម្មតា ដែលប្រជាជនហូប ក្នុងផ្ទះជាប្រចាំ ។
មុនអញ្ជើញចាកចេញពីស្រុកLankaoលោកXi Jinpingបានសូមឱ្យបុគ្គលិកការងារជួយបង់ ថ្លៃ បាយពីរថ្ងៃ ឱ្យវិទ្យាស្ថាន ។
“ថ្លៃបាយបង់រួច ហើយ ឬនៅ?” លោកXi Jinpingតែងតែសួរបែបនេះ ក្នុងកំឡុងពេលដែលចុះ ត្រួតពិនិត្យ សិក្សាស្រាវជ្រាវ ព្រមទាំងប្រកាន់ខ្ជាប់ នូវអាកប្បកិរិយាយកចិត្តទុកដាក់ ដែលនិយាយហើយ ម៉ាត់ណាម៉ាត់ហ្នឹង ។

វិទ្យាស្ថាន បានចេញ វិក្កយប័ត្រមួយ ជូនលោកXi Jinping ដែលបានសរសេរថា ៖ ថ្ងៃទី១៨ខែមីនាឆ្នាំ២០១៤ យោងតាមតម្លៃបាយក្នុង
មួយថ្ងៃ៨០ យ៉ាន់ ប្រាក់ចិន វិទ្យាស្ថានបានទទួលប្រាក់ចំនួន១៦០ យ៉ាន់ប្រាក់ចិនសម្រាប់ម្ហូបពីរថ្ងៃ ។ អ្នកបង់លុយគឺ Xi Jinping។
បន្ទាប់ពីសមាជលើកទី១៨ នៃបក្សបានបិទ សម័យប្រជុំមិនយូរប៉ុន្មាន ពេលអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំការិយាល័យ នយោបាយមជ្ឈិមបក្សលោកXi
Jinping បានគូសបញ្ជាក់ថា ការកសាងបក្សស្អាតស្អំ ចាំបាច់ត្រូវចាប់ផ្តើម ពីកម្មាភិបាលថ្នាក់ដឹកនាំឡើងទៅ កម្មាភិបាលថ្នាក់ដឹកនាំ ក៏ត្រូវចាប់ផ្តើម ពីអ្នកដឹកនាំ មជ្ឈិមបក្ស មុនគេតែម្តង ។ នេះគឺហៅថា បើខ្លួនឯងធ្វើមិនបានល្អ ម្ដេចនឹងអាចធ្វើជាគំរូ ទៅអប់រំអ្នកដទៃបានទៅ? នៅក្នុងកិច្ចប្រជុំលើក នេះ អ្នកចូលរួមសន្និសីទបានពិនិត្យ និងអនុម័តទៅលើបទបញ្ញត្តិចំនួន៨ ប្រការ ស្តីពីការកែលម្អឥរិយាបទការងារ និងការទាក់ទងមហាជនយ៉ាងជិតស្និទ្ធ ។ ទោះបីខ្លឹមសារមានតែ ៦០០អក្សរប៉ុណ្ណោះ តែខ្លឹមសារដែលទាក់ទង គឺ ផ្ដោតទៅលើការកាត់បន្ថយចំនួន មន្ត្រីអមដំណើរឱ្យថ្នាក់លើ ការកាត់បន្ថយទទួល បដិសណ្ឋរកិច្ចទទួលថ្នាក់លើ និងមិនរៀបចំពិធីជប់លៀង ជាដើមដែលជាការងារតូចៗ ធ្វើការរឹតបន្ដឹងទៅលើឥរិយាបទ ការងារយ៉ាងម៉ត់ចត់៕

To Top