ព័ត៌មានជាតិ

ក្រសួង ឲ្យពលរដ្ឋ នៅតំបន់ជួរភ្នំទីទំនាប និងជាប់ផ្លូវទឹក បង្កើនការប្រុងប្រយ័ត្ន

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋរស់នៅបណ្តាខេត្តក្នុងភូមិសាស្ត្រជាប់តំបន់ជួរភ្នំទីទំនាប និងជាប់ផ្លូវទឹក ត្រូវបង្កើនការប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា ។ ក្នុងនោះនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី៧-៩ខែកញ្ញាផងដែរ ៕

To Top