ព័ត៌មានអន្តរជាតិ

លោក Putin អាចនឹងបំពេញទស្សនកិច្ច ទៅកាន់តំបន់ Donbass

បរទេស៖ អ្នកនាំពាក្យរបស់ វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការប្រកាសថា លោកប្រធានាធិបតីរុស្សី Vladimir Putin នឹងធ្វើដំណើរទៅបំពេញ ទស្សនកិច្ចនៅក្នុងតំបន់ Donbass ប៉ុន្តែទោះបីជាយ៉ាងណាក្តី គឺនៅមិនទាន់អាចបញ្ជាក់ ពីកាលវេលាច្បាស់លាស់ នៃដំណើរទស្សនកិច្ចនេះនៅឡើយទេ។

លោក Peskov បានបន្តទៀតថា៖ ចំពោះដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីទៅកាន់តំបន់ Donetsk (DPR) និង Lugansk (LPR) មកដល់ពេលនេះខ្ញុំមិនទាន់អាច ដឹងច្បាស់នៅឡើយទេថាតើ ពេលវេលាសមរម្យណាមួយ ដើម្បីរៀបចំនោះទេ។

ទោះបីជាយ៉ាងណាក្តី លោកអ្នកនាំពាក្យរូបនេះ ក៏បានធ្វើការបញ្ជាក់ផងដែរ អំពីផែនការកសាងតំបន់ Donbass ឡើយវិញដែលកន្លងមកវាធ្លាប់រងគ្រោះធ្ងន់ធ្ងរ ជាងគេពីព្រោះតែជា តំបន់សមរភូមិប្រយុទ្ធជួរមុខ ដ៏សំខាន់រវាងអ៊ុយក្រែននិងរុស្សី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top