ព័ត៌មានជាតិ

ADB កំពុងរៀបចំ គម្រោងជំនាញសម្រាប់ ជួយឧស្សាហក ម្មនៅកម្ពុជា មានភាពប្រសើរឡើង

ភ្នំពេញ ៖ ADB បាននិងកំពុងសិក្សាស្រាវជ្រាវ រៀបចំគម្រោងថ្មី ឈ្មោះ ថា “គម្រោ ងជំនាញសម្រាប់សេដ្ឋកិច្ច នាពេលអនាគត (Skills for Future Economy)” មានគោ លបំណងចម្បង គឺធ្វើឱ្យឧស្សាហកម្ម នៅកម្ពុជាប្រសើរឡើង ។

ក្នុងជំនួបជាមួយលោកស្រី Jyotsana Varma នាយិកាប្រចាំ ប្រទេសនៃធនាគា រអភិវឌ្ឍន៍អាស៊ី (ADB)នាព្រឹកថ្ងៃទី៧កញ្ញានៅទីស្តីការក្រសួងការងារលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹង ថាគម្រោងដែលADB ជួយទាំងនេះ បានចូលរួមអនុវត្តឆ្លើយត បទៅនឹងគោលន យោបាយ អភិវឌ្ឍន៍ ឧស្សាហកម្ម, គោលនយោបាយ អភិវឌ្ឍន៍មុខរបរ និងការងារ, គោលនយោបាយជាតិ ស្តីពីការ អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ,ផែនការយុទ្ធសា ស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តសកម្មភាព ការធ្វើទំនើបកម្មប្រ ព័ន្ធអប់រំ បណ្តុះបណ្តាល បច្ចេក ទេស និងវិជ្ជាជីវៈ និងផែនការ មេសម្រាប់ការអភិវឌ្ឍគ្រឹះស្ថាន TVET រួមមាន៖ ហេដ្ឋារចនា សម្ព័ន្ធ, ការបំពាក់ឧបករណ៍សម្ភារ, ការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍកម្មវិធីសិក្សា, ការបណ្តុះបណ្តាល, ប្រាក់ឧបត្ថម្ភសិស្ស, កម្មសិក្សា (គ្រូនិងសិស្ស) និងការសិក្សា ផ្អែកលើកា រងារ ។

លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា តាំងពីកម្ពុជាមានសន្តិភាព ពេញលេញ ADB បានចូលរួមចំណែកយ៉ាងសំខាន់ ក្នងភាពជាដៃគូ ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកម្ពុជា ឲ្យមានវឌ្ឍនភាព ប្រកបដោយផ្លែផ្កា។

លោកស្រី Jyotsana Varma លើកឡើងថា នៅក្នុងដំណាក់កាលកូវីដ-១៩ ទាំងADB និងរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចការច្រើនណាស់ ដើម្បីរួមគ្នា សម្រេច បានជោគជ័យ ធ្វើយាងណាឲ្យយុវជនទទួលបានការបណ្តុះបណ្តាល ទាំងចំណេះដឹង ជំនាញ កសាងអនាគត របស់ពួកគេឲ្យភ្លឺស្វាង។ យុវជនកម្ពុជា ចាំបាច់ត្រូវមានការអភិវឌ្ឍ ចំណេះដឹងរបស់ខ្លួនដើម្បីដើរឲ្យទាន់នូវការរីកចម្រើន នៃបច្ចេកវិទ្យាដ៏ឆាប់រហ័ស ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហា ប្រឈមមួយចំនួន ដូចជាកង្វះ ពលកម្មជំនាញរបស់កម្ពុជា ដើម្បីផ្គត់ផ្គង់ទៅដល់ទីផ្សារការងារ ។ យុវជន និងសហគមន៍មិ នទាន់បានផ្តល់តម្លៃទៅលើជំនាញTVETនេះឲ្យបានច្រើន នៅឡើយភាគច្រើនអ្នក ដែលបានចូលរៀនជំនាញTVET ជាក្រុមជនរងគ្រោះ អ្នកបោះបង់ការសិក្សា និងអ្នកដែលធ្វើការហើយ ត្រូវការបណ្តុះបណ្តាលបន្ត ។ ដើម្បីធ្វើកិច្ចការទាំងនេះ ឲ្យមានលទ្ធផលល្អ រដ្ឋាភិបាលកម្ពុជា ត្រូវការចូលរួមពីADB ដែលមានជំនាញ និងបទពិសោធន៍ ក្នុងការជួយលើកិច្ចការ ទាំងនេះបន្ថែមទៀត ។

លោករដ្ឋមន្ត្រី បានស្នើដល់ភាគីADB បន្តជួយជាជំនួយបច្ចេកទេសផ្នែកវិស័យ ការងារ និងកិច្ចសហប្រតិបត្តិការ បន្តទៀតលើវិស័យ TVET ដែលជាមុំមួយនៅក្នុងយុទ្ធសាស្រ្ត ចតុកោណ ផ្តោតលើការអភិវឌ្ឍធនធានមនុស្សនេះ ។

ពាក់ព័ន្ធនឹងក្តីកង្វល់ របស់លោករដ្ឋមន្ត្រី ទៅលើកង្វះខាតកម្លាំងពលកម្មជំនាញ លោក បានបញ្ជាក់ថា កម្ពុជាត្រូវផ្តោតលើវិស័យអាទិភាពមួយចំនួន ឲ្យក្លាយជា វិស័យនាំមុខ ដោយការ បង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ជាដើម ដោយមានការទទួលស្គាល់ ជំនាញពីគ្នាទៅវិញទៅមក។ ចំណែក ការជំរុញឲ្យ មានការចុះឈ្មោះចូលរៀនជំនាញTVET លោកស្រី ចង់ឲ្យកម្ពុជា បង្កើតជាទូតសុឆន្ទៈគម្រូឲ្យបានច្រើន ដើម្បីពន្យល់ពីភាពជោគជ័យ បន្ទាប់ពីបានរៀន ជំនាញTVETនេះ ទៅកាន់យុវជន និងសហគមន៍ឲ្យបានយល់ដឹងកាន់តែទូលំទូលាយ ។

ចំពោះសំណើរ របស់លោករដ្ឋមន្ត្រី ដើម្បីឲ្យ ADB ជួយជាជំនួយបច្ចេកទេស និង បន្តកិ ច្ចសហប្រតិបត្តិការ លើវិស័យការងារ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនោះ លោកជំទាវរីករាយនិងយកសំណើ ទាំងនេះទៅជជែកពិភាក្សា ជាមួយសហការីរបស់លោកជំទាវ បន្ថែមទៀត៕

To Top