គៀវ ៖ យោងតាមសារព័ត៌មាន ArmyINFORM របស់ក្រសួងការពារជាតិ អ៊ុយក្រែន បានឲ្យដឹងថា មេបញ្ជាការកងទ័ពរបស់អ៊ុយក្រែនម្នាក់ បានឲ្យដឹងថា អង្គភាពរបស់លោក បានបាញ់ទម្លាក់យន្តហោះរុស្ស៊ីមួយគ្រឿង ដោយមិនចាំបាច់បាញ់មីស៊ីល។
លោក Yaroslav Melnyk បានដឹកនាំអង្គភាព ដែលរហូតមកដល់ពេលនេះ បានបំផ្លាញគោលដៅចំនួន ២៨ រួមទាំងយន្តហោះប្រយុទ្ធចំនួន ១១ គ្រឿង ឧទ្ធម្ភាគចក្រចំនួន ២គ្រឿង កាំជ្រួចនាំផ្លូវ ចំនួន គ្រាប់ និងយន្តហោះគ្មានមនុស្សបើក [UAVs] ចំនួន ១៣គ្រឿង។
ArmyINFORM បានរាយការណ៍ថា ថាមពលប្រព័ន្ធបាញ់កាំជ្រួចប្រឆាំងយន្តហោះ Buk M1 របស់លោកបាននិង កំពុងប្រយុទ្ធនៅក្នុងតំបន់ Kharkiv ភាគខាងកើត ចាប់តាំងពីការចាប់ផ្តើម នៃការលុកលុយពេញលក្ខណៈរបស់លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ។
លោក Melnyk បានលើកឡើងថា អង្គភាពរបស់លោកបានអនុវត្តការងារ ប្រយុទ្ធដំបូងនៅក្នុងតំបន់ រួមទាំង Novaya Kakhovka និងក្រោយមក Zaporizzhzhya ដែលជាទីក្រុង ដែលមានអរិភាពនៅជិតម៉ាស៊ីន ប្រតិកម្មនុយក្លេអ៊ែរដ៏ធំបំផុត របស់អឺរ៉ុប បានបង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិ។
លោកបានពិពណ៌នា អំពីរបៀបដែលប្រព័ន្ធបាញ់កាំជ្រួច របស់លោកបានឈរយ៉ាងរឹងមាំប្រឆាំង នឹងយន្តហោះរុស្ស៊ីនៅលើតំបន់ Kharkiv នៅពេលដែលពួកគេបានធ្វើការ វាយឆ្មក់តាមអាកាសទៅលើទីក្រុង Izyum និងតំបន់ជុំវិញនោះ។
នៅពេលមួយ លោកបានលើកឡើងថា អង្គភាពរបស់លោកមិនចាំបាច់ដាក់ពង្រាយ សមត្ថភាពពេញលេញ របស់វាពីដីទៅអាកាសនោះទេ នៅពេលដែលប្រព័ន្ធរ៉ាដា Buk illumination ដែលតាមដាន និងបំភ្លឺគោលដៅមួយ គឺគ្រប់គ្រាន់ ដើម្បីរារាំងអ្នកបើកយន្តហោះរុស្ស៊ី។
ខាងលើ ប្រព័ន្ធកាំជ្រួចការពារដែនអាកាស BUK ត្រូវបានដាក់តាំងបង្ហាញ ក្នុងអំឡុងពេលព្យុហយាត្រាយោធា ក្នុងទីក្រុងគៀវ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។ មេបញ្ជាការនៃអង្គភាព Buk បានលើកឡើងថា ខ្លួនបានគ្រប់គ្រងទម្លាក់យន្តហោះរុស្ស៊ី ដោយមិនប្រើបាញ់មីស៊ីល។
លោកបានបន្ថែមថា “យើងក៏បានបាញ់ទម្លាក់យន្តហោះ ដោយមិនបាញ់កាំជ្រួចតែម្តង” ដោយពន្យល់ថា អាកាសយានិករុស្ស៊ី ទំនងជាមានប្រតិកម្ម ចំពោះសញ្ញាព្រមានពីរ៉ាដានៅក្នុងកាប៊ីនយន្តហោះរបស់គេ ដែលបង្ហាញពីរបៀប ដែលគេកំពុងត្រូវបានតាមដាន៕
ប្រែសម្រួល ឈូក បូរ៉ា