បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com នៅថ្ងៃនេះបានឲ្យដឹងថាលោកស្រី Liz Truss នាយករដ្ឋមន្ត្រី
ថ្មីនៃប្រទេសអង់គ្លេស បានទទួលយកសំណើរសុំ ពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ហើយ
ដើម្បីអាចបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ុយក្រែន។
លោក Zelensky បានក្លាយទៅជាមេដឹកនាំ បរទេសដំបូងគេដែលបានចេញ សេចក្តីថ្លែងការណ៍អបអរលោកស្រី Truss
ក្នុងពេលលោកស្រីជាប់ឈ្មោះ ជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស។
លោក Zelensky ត្រូវបានគេមើលឃើញទៀតថា បានរៀបចំចំណាត់ការយ៉ាងលឿន ក្នុងការបញ្ជាក់អំពីសារៈសំខាន់ របស់អង់គ្លេស
និងអ៊ុយក្រែនដើម្បីបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នា ទាំងលើវិស័យសេដ្ឋកិច្ចនិងការពារជាតិ។
លោក Joe Biden ត្រូវបានគេដឹងដែរថាបានក្លាយជា មេដឹកនាំបរទេសទី២ ដែលបានអបអរលោកស្រី Truss ហើយក៏បានធ្វើការ
ពិភាក្សាផងដែរទៅលើបញ្ហា មួយចំនួនដូចជាណាតូ NATO និង AUKUS ផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី