ព័ត៌មានជាតិ

សម្តេច ហេង សំរិន ៖ ការលះបង់ដ៏ធំធេង របស់ព្រះមហាក្សត្រី អេលីហ្សាប៊ែតទី២ ជាការចង់ចាំ របស់ប្រជារាស្រ្តអង់គ្លេស និងពិភពលោក

ភ្នំពេញ ៖ ក្នុងសាររំលែកទុក្ខ របស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ផ្ញើទៅលោក Sir Lindsay Harvey Hoyle ប្រធានរដ្ឋសភា នៃចក្រភព អង់គ្លេស ចំពោះមរណភាព របស់ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែតទី២ (Elizabeth II) ដែលបានសោយទិវង្គត់ ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា កាលពីថ្ងៃ៨ កញ្ញា សម្តេចបានលើកឡើងថា កេរដំណែល និង ការលះបង់ដ៏ធំធេង របស់ព្រះមហាក្សត្រីយ៉ានី ចំពោះជាតិ និងត្រូវចង់ចាំ ដោយប្រជារាស្រ្ត អង់គ្លេស គ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាប្រជាជននៅជុំវិញ ពិភពលោកផងដែរ៕

To Top