ព័ត៌មានអន្តរជាតិ

រាត្រីសមោសរ អបអរសាទរបុណ្យ សែនព្រះខែ នឹងបង្ហាញពីទិដ្ឋភាព ចន្ទពេញវង់ សុភមង្គល និងការជួបជុំគ្រួសារ របស់ប្រជាជន

បុណ្យសែនព្រះខែប្រពៃណីចិន ជិតចូលមកដល់ «រាត្រីសមោសរអបអរសាទរ បុណ្យសែនព្រះខែ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ឆ្នាំ២០២២» ក៏នឹងចាក់ផ្សាយ ជូនទស្សនិកជន ក្រោមប្រធានបទ “ពេញវង់” ដែលពោរពេញទៅ ដោយមនោសញ្ចេតនា ក្នុងន័យផ្សព្វផ្សាយ “វប្បធម៌ជួបជុំគ្នា” របស់ប្រជាជាតិចិន ។

តាមការផ្សាយដំណឹងឱ្យដឹងថា នៅវេលាម៉ោង២០ ថ្ងៃទី១០ ខែកញ្ញា «រាត្រីសមោសរអបអរសាទរ បុណ្យសែនព្រះខែ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ឆ្នាំ២០២២» នឹងចាក់បញ្ចាំងក្នុងពេលដំណាលគ្នា តាមកម្មវិធីប្រព័ន្ធសារព័ត៌មានបែបថី្ម និងប្រព័ន្ធសារព័ត៌មានចម្រុះ ដូចជាប៉ុស្តិ៍ទូរទស្សន៍CCTV-1 ប៉ុស្តិ៍ទូរទស្សន៍CCTV-3 ប៉ុស្តិ៍ទូរទស្សន៍ CCTV-4 កម្មវិធី APP នៃCMG Mobile និងកម្មវិធី APP ព័ត៌មាននៃស្ថានីយ ទូរទស្សន៍មជ្ឈិមចិនជាដើម ពហុវេទិកានិងបណ្តាញទំនាក់ទំនងសង្គម នៅបរទេសក៏នឹងចាក់ផ្សាយ ក្នុងពេលដំណាលគ្នាដែរ សូមរង់ចាំទស្សនា កម្សាន្តដោយមេត្រី ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top