បរទេស៖ មន្ត្រីខោនធីក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹង ការចោទប្រកាន់ ពីបទមនុស្សឃាត កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន ដោយសង្ស័យថា បានចាក់សម្លាប់ អ្នកកាសែត ដែលការរាយការណ៍រិះគន់ ដែលនឹងអាចបណ្តាលឱ្យ លោកមានការបោះឆ្នោតឡើងវិញ។ អ្នកគ្រប់គ្រងសាធារណៈ របស់ Clark County លោក Robert Telles ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ហើយត្រូវបានចោទប្រកាន់ ពីបទសម្លាប់អ្នករាយការណ៍ ព័ត៌មាន Las Vegas Review-Journal គឺលោក Jeff German ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បញ្ជីគណនីយ Clark County មានប្រហែល ២ ភាគ ៣ នៃចំនួនប្រជាជន បីលាននាក់ នៅរដ្ឋ Nevada ។ លោក Robert Telles អាយុ ៤៥ ឆ្នាំ គឺជាអ្នកប្រជាធិបតេយ្យ ដែលការិយាល័យរបស់លោក មើលការខុសត្រូវលើទ្រព្យសម្បត្តិរបស់អ្នកស្រុកដែលបានស្លាប់។ លោក Telles បានជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងគណបក្សបឋម នៅក្នុងខែមិថុនា បន្ទាប់ពីរបាយការណ៍ស៊ើបអង្កេត ធ្វើឡើង ដោយសារព័ត៌មាន Review-Journal សរសេរដោយលោក Jeff German បានបង្ហាញពីការត្អូញត្អែរ អំពីអាកប្បកិរិយារបស់គាត់។
ប៉ូលីសដែលស្ថិតនៅក្នុង ឧបករណ៍យុទ្ធសាស្ត្រ បានឡោមព័ទ្ធលោក Telles នៅផ្ទះរបស់គាត់ កាលពីរសៀលថ្ងៃពុធភ្លាមៗ បន្ទាប់ពីគាត់ត្រូវបានគេប្រទះឃើញ ចូលទៅក្នុងបរិវេណដោយពាក់ឈុត ការពារ ហាសម៉ាត់។ លោកត្រូវបានគេរុញចេញ ពីអគារដោយដាក់ក្នុងរថយន្តសង្គ្រោះ ប្រហែលបួនម៉ោងក្រោយមក។
ចំណែកអ្នកកាសែតឈ្មោះ German អាយុ ៦៩ ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរផ្ទះរបស់គាត់កាលពីថ្ងៃសៅរ៍។ លោក Joe Lombardo មេបញ្ជាការនៅ Clark County បាននិយាយថា លោក German ត្រូវបានគេសម្លាប់កាលពីល្ងាច។ ខ្សែវីដេអូឃ្លាំមើល និងភស្តុតាងដែលបានរកឃើញនៅកន្លែងកើតហេតុ តាមសេចក្តីរាយការណ៍បានចង្អុលទៅលោក Telles ដែលមានប្រវត្តិនៃអរិភាពសាធារណៈចំពោះអ្នកកាសែតរូបនេះ កាលពីពេលកន្លងមក៕
ប្រែសម្រួលៈ ណៃ តុលា