ព័ត៌មានអន្តរជាតិ

អតីតមេបញ្ជាការអាមេរិក៖ អ៊ុយក្រែន អាចវាយយក Crimea មកវិញដោយប្រើ ពេលមួយឆ្នាំ

បរទេស៖ អតីតមេបញ្ជាការ យោធាអាមេរិកលោក Ben Hodges កាលពីថ្ងៃសុក្រម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ បណ្តាញសារព័ត៌មាន The Newsweek ថាអ៊ុយក្រែនអាចមាន សមត្ថភាពក្នុងការត្រឡប់យក តំបន់ Crimea មកកាន់កាន់និងគ្រប់គ្រងវិញ បានពីរុស្សីដោយប្រើប្រាស់ ពេលវេលាយ៉ាងហោចណាស់១ឆ្នាំ។

លោក Hodges ដែលជាអ្នកជំនាញ ខាងសម្របសម្រួល នៅឯមជ្ឈមណ្ឌលវិភាគ គោលនយោបាយអឺរ៉ុប គឺជាក្រុមការងារដែលមានការ គាំទ្រពីក្រោយដោយអង្គការណាតូ និងក្រុមហ៊ុនអ្នកផលិតអាវុធ របស់អាមេរិកហើយលោកខាងលិច
ដែលផ្គត់ផ្គង់អាវុធទៅឲ្យ អ៊ុយក្រែននោះគឺកំពុងជួយ ឲ្យបណ្តាក្រុមហ៊ុនទាំងនោះ ទទួលបានប្រាក់ចំណូល យ៉ាងច្រើនសន្ធឹកសន្ធាប់។

លោក Hodgesបន្តថា៖ អ៊ុយក្រែនបានជួយសង្គ្រោះ ប្រទេសរបស់គេហើយអ្វីៗ​នៅពេលនេះ គឺអាស្រ័យទៅលើ​សហរដ្ឋអាមេរិក​​ និងណាតូប៉ុណ្ណោះក្នុងការឈាន មួយជំហ៊ានទៀតធ្វើយ៉ាងណា ធានាឲ្យបានថាអ៊ុយក្រែន នឹងទទួលជ័យជំនះលើ សង្គ្រាមមួយនេះ។

គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីខែកុម្ភៈ ដែលរុស្សីបានបើកប្រតិបត្តិការ យោធាលុកលុយប្រទេសអ៊ុយក្រែននោះ សហរដ្ឋអាមេរិកក្រោមការដឹកនាំ របស់រដ្ឋបាលលោក Joe Biden បានចាក់លុយជំនួយទាំងយោធា និងហិរញ្ញវត្ថុប្រមាណជា ៤៤ពាន់លានដុល្លារមកហើយ​ ៕

ប្រែសម្រួល៖ ស៊ុ នលី

To Top