ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា បានកាន់កាប់ឡើងវិញ ទឹកដីមួយភាគធំ នៅខាងកើតប្រទេស

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា កងកម្លាំងយោធារបស់ ប្រទេសអ៊ុយក្រែនបានធ្វើការដណ្តើមបាន និងកាន់កាប់មកវិញនូវទឹកដីមួយភាគធំ នៅភាគខាងកើត ប្រទេសអ៊ុយក្រែនដែលមាន ផ្ទៃក្រឡារហូតទៅដល់ ៣០០០គីឡូម៉ែត្រការ៉េ។

ការប្រកាសអះអាងដែលត្រូវបាន ធ្វើឡើងដោយកងកម្លាំងយោធាអ៊ុយក្រែន បានបញ្ជាក់ថា ទំហំទឹកដីដែលបានកាន់កាប់ ត្រឡប់មកវិញមានចំនួនធំ រហូតទៅដល់ ៣ដងនៃការ ប្រតិបត្តិការដើម្បីវាយលុក ដណ្តើមទឹកពីរុស្សីមកវិញ ក្នុងរយៈពេលត្រឹមតែ ៤៨ម៉ោងប៉ុណ្ណោះ។

ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា ផ្ទៃក្រឡាដែលយោធាអ៊ុយក្រែន បានដណ្តើមកាន់កាប់មានត្រឹមតែ ១០០០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ហើយបន្តទៅដល់ ២០០០គីឡូម៉ែត្រការ៉េនៅល្ងាចថ្ងៃសៅរ៍ ។

ក្នុងពេលជាមួយគ្នានេះ កងកម្លាំងយោធារុស្សី ក៏បានប្រកាសដកថយចេញពីតំបន់រដ្ឋ Kharkov មួយចំនួនធំផងដែរ ប៉ុន្តែបញ្ជាក់ថា ដើម្បីប្រមូលផ្តុំនិងចល័យទ័ព សាជាថ្មទៅកាន់រដ្ឋ Dontesk ជំនួសវិញ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top