ព័ត៌មានអន្តរជាតិ

អ្នកជំនាញមើលឃើញ ឧបាយកល របស់សហរដ្ឋអាមេរិក ការរំពឹងទុកនៅពីក្រោយ អសន្តិសុខស្បៀង អាហារសកល

អ៊ីស្ដង់ប៊ុល៖ បញ្ហាអសន្តិសុខស្បៀង ជាសាកលត្រូវបានប្រឌិត និងប៉ាន់ស្មានដោយសតិសម្បជញ្ញៈ ដោយសហរដ្ឋអាមេរិក ដើម្បីបន្តគោលនយោបាយអនុត្តរភាព របស់ខ្លួន នេះបើតាមឧត្តមនាវីតួកគី ចូលនិវត្តន៍ បានប្រាប់ស៊ីនហួ ក្នុងបទសម្ភាសន៍ថ្មីៗនេះ។

លោក Cihat Yayci បានឲ្យដឹងដោយដាក់ឈ្មោះសហរដ្ឋអាមេរិកថា ជាអ្នករៀបចំបែបនេះថា “វាហាក់ដូចជាមានឧបាយកលមួយចំនួន ដើម្បីពង្រឹង និងកៀរគរសេដ្ឋកិច្ចនៃមហាអំណាចធំៗ ដែលបានធ្លាក់ចុះដោយសារហេតុផលមួយចំនួន រួមទាំងជំងឺរាតត្បាតផងដែរ” ។

លោក Yayci បាន ឲ្យដឹងដោយ ដក ស្រង់ សម្ដី អតីត រដ្ឋ មន្ត្រី ការ បរទេស អាមេរិក Henry Kissinger ថា “អ្នកគ្រប់គ្រង ប្រេង ហើយ អ្នក គ្រប់ គ្រង ប្រទេស នានា គ្រប់ គ្រង អាហារ ហើយ អ្នក គ្រប់ គ្រង មនុស្ស”។

អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) បានរាយការណ៍ថា តម្លៃទំនិញម្ហូបអាហារពិភពលោក បានហក់ឡើងយ៉ាងខ្លាំងនៅក្នុងខែមីនា និងឈានដល់កម្រិតខ្ពស់បំផុតរបស់ពួកគេ ហើយជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន គឺជាមូលហេតុចម្បងនៃការឡើងភ្នំ។

រុស្ស៊ី និងអ៊ុយក្រែន ដែលរួមបញ្ចូលគ្នាមានប្រហែល ៣០ភាគរយ និង ២០ភាគរយនៃការនាំចេញស្រូវសាលី និងពោតពិភពលោករៀងៗខ្លួនក្នុងរយៈពេល ៣ឆ្នាំកន្លងមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា “អ៊ុយក្រែន បានបញ្ឈប់ការនាំចេញស្រូវសាលី ពោត ប្រេងផ្កាឈូករ័ត្ន និងជី។ តើអ៊ុយក្រែនបានចាត់វិធានការ នេះដោយខ្លួនឯងមែនទេ?

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបានលើកឡើងថា “តើពួកគេនឹងទិញ ពីអ្នកណា? ទំនិញទាំងនេះនឹងត្រូវបានទិញ ជាចម្បងពីក្រុមហ៊ុនផលិតផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក និងកាណាដា ទោះបីជាមានតម្លៃខ្ពស់ ជាងក៏ដោយ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top