គៀវ ៖ ការលុកលុយលើអ៊ុយក្រែន សង្រ្គាមបច្ចុប្បន្ននេះ កំពុងលាតត្រដាង តាមរបៀបដែលអ្នកជំនាញ មិនច្រើននោះទេ ដែលបានទាយទុក ជាមុនកាលពីក្នុងខែកុម្ភៈ ហើយច្បាស់ជាមិនមែនជាវិធី ដែលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ចង់បាននោះទេ។
ចារកម្មលោកខាងលិច ប៉ាន់ប្រមាណថា រុស្ស៊ីបានទទួលរងការខាតបង់យ៉ាងច្រើន នៅក្នុងប្រទេសអ៊ុយក្រែន ទាំងសម្ភារៈយោធា និងកងទ័ព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

ទីក្រុងគៀវ អះអាងថា ចំនួនទាំងនេះ មានចំនួនច្រើន ជាងចំនួនដែលបានចែករំលែក ដោយអ្នកសង្កេតការណ៍ លោកខាងលិច ខណៈ ដែល មក ទល់ ពេល នេះ ក្រុង ម៉ូស្គូ ត្រូវ បាន បម្រុង ទុក យ៉ាង ខ្លាំង អំពី ចំនួនការខាតបង់ ពិតប្រាកដ ដែលបានរងគ្រោះ នៅ អ៊ុយក្រែន។
Newsweek បានទាក់ទងក្រសួងការពារជាតិរុស្ស៊ី ដើម្បីសុំការអត្ថាធិប្បាយ ។ នេះគឺជាការវិភាគនៃអ្វីគ្រប់យ៉ាង ដែលយើងដឹងរហូតមក ដល់ពេលនេះអំពីការខាតបង់ ផ្នែកយោធា ដែលរងទុក្ខដោយកងទ័ព របស់ទីក្រុងម៉ូស្គូ នៅអ៊ុយក្រែន។
នៅក្នុងនោះដែរ យ៉ាងហោចណាស់ ឧត្តមសេនីយ៍រុស្សី ១០នាក់ និងទាហានប្រហែល ៨ម៉ឺននាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះ នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ ហើយនឹងមិនរាប់បញ្ចូលទាំងសម្ភារៈ អាវុធយន្ដហោះចម្បាំង រថក្រោះ និងចាច្រើនទៀតនោះទេ ។
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
