ឡុងដ៏៖ ទូរទស្សន៍BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ថា ព្រះរាជា Charles III នឹងយាងធ្វើទស្សនកិច្ចលើកដំបូងក្នុងនាមជាព្រះមហាក្សត្រទៅកាន់សភា ជាកន្លែងដែល សភាជាន់ទាប និងជាន់ខ្ពស់ នឹងចូលរួមរំលែកទុក្ខ
ក្រោយមកថ្ងៃនេះ ទ្រង់បានយាងតាមយន្តហោះទៅកាន់ក្រុង Edinburgh ជាកន្លែងដែលដឹកមឈូសព្រះមហាក្សត្រិយានីយាងមកតម្កល់នៅវិមាន Holyroodhouse ។
សមាជិកគ្រួសាររាជវង្សនឹងដើរនៅពីក្រោយមឈូសនៅពេលមឈូសត្រូវដឹកនាំទៅកាន់ព្រះវិហារ St Giles ដើម្បីឲ្យបានមើលជាសាធារណៈ ។
ព្រះរាជពិធីបុណ្យព្រះសពរបស់ព្រះមហាក្សត្រិយានីនឹងប្រារព្ធឡើងនៅ Westminster Abbey នៅថ្ងៃចន្ទ១៩ ខែកញ្ញា ហើយនឹងក្លាយជាថ្ងៃឈប់សម្រាកផងដែរ ។
ព្រះរាជា Charles III ត្រូវបានប្រកាសថា ជាព្រះរាជានៅក្នុងពិធីដ៏ឧឡារិកមួយកាលពីថ្ងៃសៅរ៍ ។
ព្រះអង្គម្ចាស់ Harry បានចេញសេចក្តីថ្លែងការណ៍មួយដែលទ្រង់អរគុណដល់ “ព្រះឯយកោ” របស់ទ្រងសម្រាប់ដំបូន្មានដ៏ល្អរបស់ទ្រង់និងការបញ្ចេញព្រះភក្រ្តប្រកបដោយ “ស្នាមញញឹម” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា