បរទេស ៖ “បញ្ហា” “ការក្បត់” “ការធ្លាក់ទឹកចិត្ត” ការបរាជ័យដ៏អាម៉ាស់របស់ទីក្រុងម៉ូស្គូនៅភាគខាងកើតអ៊ុយក្រែនកាលពីចុងសប្តាហ៍ បានធ្វើឱ្យរុស្ស៊ីមានភាពច្របូកច្របល់។
យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដើម្បីបញ្ចប់ការរិះគន់ យ៉ាងចាស់ដៃនេះ, វិមានក្រឹមឡាំង បានចេញការព្រមានដល់អ្នក ដែលនឹងទៅឆ្ងាយក្នុងការសាកសួរ យុទ្ធសាស្ត្ររបស់ខ្លួន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា សំឡេងប្រឆាំងត្រូវតែ “រក្សានៅក្នុងច្បាប់” ដែលដាក់ទណ្ឌកម្មប្រជាជន “ធ្វើឱ្យខូចកិត្តិយស” ដល់កងទ័ព។
Peskov បន្តថា «ខ្សែបន្ទាត់គឺស្តើងណាស់ ត្រូវតែប្រយ័ត្ននៅទីនេះ។
ក្រសួងការពារជាតិរុស្ស៊ី កំពុងលាបពណ៌លើបរាជ័យថា ជា “ការបង្រួបបង្រួម” នៃកងទ័ព របស់ខ្លួនជាយុទ្ធសាស្ត្រ និងបដិសេធរាល់បញ្ហា ដែលបានកើតឡើង៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
