ព័ត៌មានអន្តរជាតិ

Xi៖ ចិន នឹងធ្វើការជាមួយនឹងរុស្ស៊ី ក្នុងនាមជាមហាអំណាចមួយ

បរទេស៖ ប្រធានាធិបតីចិន Xi Jinping នៅក្នុងកិច្ចប្រជុំអង្គការ Shanghai Cooperation Organization
(SCO) បានធ្វើការលើកឡើងថា មានបំណងចង់ធ្វើការជាមួយនឹង រដ្ឋាភិបាលក្រុងប៉េកាំងដែល នឹងអាចដើរតួជាមហាអំណាចដ៏មានទំនួលខុសត្រូវម្នាក់។

លោក Xi បានបញ្ជាក់បែបនេះថា៖ ចិនមានបំណងក្នុងការខិតខំ ធ្វើការជាមួយនឹងរុស្សី ដើម្បីដើរតួជាមហាអំណាច និងជាអ្នកណែនាំផ្លូវការពិភពលោក ទៅរកស្ថេរភាពនិងដំណើរការ ដ៏ល្អប្រសើរនៃវិស័យថាមពល ខណៈដែលពិភពលោកកំពុងញ៉ាំាញី ដោយភាពចលាចលនៅក្នុងសង្គម។

ជាការឆ្លើយតបផងដែរលោក Putin ប្រធានាធិបតីរុស្សីបាន ធ្វើការលើកសរសើរយ៉ាងខ្លាំង ចំពោះទំនាក់ទំនងទ្វេភាគីជាមួយនឹងចិន និងជាពិសេស ទំនាក់ទំនងពាណិជ្ជកម្ម និងបានគូសបញ្ជាក់អំពីទំហំពាណិជ្ជកម្ម ដែលធ្លាប់បានធ្វើជាមួយ នឹងរដ្ឋាភិបាលប៉េកាំងកាលពីឆ្នាំ ទៅក្នុងចំនួនដល់ទៅ ១៤០ពាន់លានដុល្លារ នោះផងដែរហើយចំនួននេះ នឹងមានការកើនឡើងប្រមាណជា ២២ភាគរយនៅក្នុងឆ្នាំនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top