ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោស បុរសជាប់ចោទម្នាក់ ជាប់គុក៦ឆ្នាំ ពាក់ព័ន្ធនឹងការកាប់ និង ដឹកជញ្ជូនឈើប្រណិត ៣តោន នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ: បុរសជាប់ចោទម្នាក់ កាលពីព្រឹកថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០២២ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ប្រកាសសាលដីកា តម្កល់ទោស ជាប់គុក ៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការកាប់ និង ដឹកជញ្ជូនឈើប្រណិត ចំនួន៣តោន ដោយគ្មានការអនុញ្ញាត ប្រព្រឹត្ត នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីធ្នូ ឆ្នាំ ២០២១ ។

លោក គី ឬទ្ធី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ពិរុទ្ធជន រូបនេះ មាន ឈ្មោះ ជុំ គ្រី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ជុំ គ្រី ត្រូវបានតុលាការ ខេត្តកំពង់ស្ពឺ កាលពីខែ មេសា ឆ្នាំ ២០២២ កាត់ទោស ដាក់គុក កំណត់ ៦ ឆ្នាំ និង ពិន័យ ចំនួន ១៥ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ជាមួយនឹងជនជាប់ចោទ ចំនួន២នាក់ទៀត ក្រោមការចោទប្រកាន់ពីបទ: កាប់ និងប្រមូលឈើប្រណិត-ដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាត ” ។

តែគាត់បានប្តឹងឧទ្ធរណ៍ ។

គាត់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២១ នៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្រោយឃាត់ខ្លួន,សមត្ថកិច្ចរដ្ឋបាលព្រៃឈើឈើខេត្ត ដកហូតបាន វត្ថុតាងមាន៖ កំណាត់ឈើ ប្រណិត ចំនួន ៣តោន និង គោយន្ត១ គ្រឿង ពីគាត់៕

ដោយ: លីហ្សា

To Top