ភ្នំពេញ៖ នានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារប្រទេសរបស់ខ្លួន បានប្រគល់រថយន្តចំនួន១០៧ គ្រឿង និងសម្ភារៈយោធាមួយចំនួនទៀត ដល់ក្រសួងការពារជាតិកម្ពុជា។
ក្នុងពិធីប្រគល់ និងទទួលនោះដែរ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថា រថយន្តចំនួន ១០៧គ្រឿង និងសម្ភារៈជាច្រើនទៀត ជាជំនួយឥតសំណងរបស់ ក្រសួងការពារប្រទេសចិន ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីប្រើប្រាស់តាមតម្រូវការ របស់ក្រសួងការពារជាតិកម្ពុជា និងក៏ដើម្បីលើកកម្ពស់នូវ វិស័យការពារជាតិកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ ៕