បរទេស៖ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ បានឈានទោដល់ការសម្រេចចិត្ត ក្នុងការបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនី ទៅឲ្យរោងចក្រនុយក្លេអ៊ែរ The Zaporozhye និងបានបង្ខំឲ្យរោងចក្រនេះ ត្រូវដំណើរការចាំបាច់ជាមួយនឹងម៉ាស៊ីនភ្លើង ដែលដើរដោយថាមពលម៉ាស៊ូតជំនួសវិញ។
ការបញ្ជាក់អះអាងដោយអជ្ញាធរក្នុងតំបន់ ក៏បានបន្ថែមទៀតដែរថា រោងចក្របានប្តូរមកប្រើប្រាស់ថាមពលបន្ទាន់ ដើម្បីអាចដំណើរការរោងចក្រ ឲ្យបានតាមធម្មតា ខណៈដែលបច្ចុប្បន្ននេះម៉ាស៊ីនរ៉េអាក់ទ័រចុងក្រោយមួយ ត្រូវបានបិទដំណើរការតាំងតែពីខែកញ្ញាមកម្ល៉េះ។
គួរឲ្យដឹងដែរថារោងចក្រនុយក្លេអ៊ែរ Zaporozhye គឺជារោងចក្រដែលកាន់កាប់ដោយប្រទេសរុស្សី ហើយព្រមទាំងតំបន់មួយចំនួន នៅក្បែរនោះផងដែរតាំងតែពីគ្រាដំបូង នៃជម្លោះជាមួយនឹងអ៊ុយក្រែន មកម្ល៉េះហើយ ក៏ជាតំបន់មួយក្នុងចំណោម តំបន់៣ផ្សេងទៀតដែលរុស្សី បានកាន់កាប់និងបោះឆ្នោតប្រជាមតិ ដើម្បីមករស់នៅក្រោមការដឹកនាំ របស់រុស្សីផងដែរ៕ ប្រែសម្រួល៖ស៊ុនលី