បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាសម្ព័ន្ធមិត្ត ដែលដឹកនាំដោយអង្គការណាតូជាច្រើនប្រទេស បានប្រកាសសន្យាក្នុងការបញ្ជូនអាវុធទំនើបៗ ដែលប្រើប្រាស់សម្រាប់ប្រព័ន្ធ
ការពារដែនអាកាសមកឲ្យ ប្រទេសអ៊ុយក្រែនបន្ថែមទៀតបន្ទាប់ពីការវាយ ប្រហារទ្រង់ទ្រាយធំដោយមីស៊ីលរុស្សីកាលពីប៉ុន្មានថ្ងៃមុនមក។
អាវុធទំនើបនិងចាំបាច់ទាំងនោះ ត្រូវបានគេមើលឃើញថាបានសន្យាប្រគល់ ឲ្យដោយមហាអំណាចនៅណាតូដូចជាប្រទេសអង់គ្លេស ប្រទេសកាណាដាប្រទេសបារាំងនិង ប្រទេសហូឡង់ជាដើមដែលរួមមានទាំង មីស៊ីលប្រព័ន្ធរ៉ាដាជាដើមប៉ុន្តែនៅ ក្រោយការសន្យាដោយអាមេរិកនិងអាល្លឺម៉ង់បន្តិច។
គួរឲ្យដឹងដែរថាការប្តេជ្ញាចិត្តរបស់ បណ្តាសមាជិកអង្គការណាតូទាំងនោះត្រូវបាន ធ្វើឡើងបន្ទាប់ពីសម្ព័ន្ធមិត្តទាំង៥០ប្រទេសបានចូលរួម ប្រជុំគ្នានៅឯទីស្នាក់កណ្តាលរបស់អង្គការដែលមានទីតាំង នៅក្នុងទីក្រុង
ប្រ៊ូស៊ែល។
រំលឹកដែរថាអ៊ុយក្រែនបានអះអាងថារុស្សីបានបើកការវាយប្រហារដោយមីស៊ីលក្នុងចំនួនដល់ទៅជាង១០០គ្រាប់ស្រោចមកលើតំបន់ជាច្រើនរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទនិងថ្ងៃអង្គារដើមសប្តាហ៍និងបានហៅ ទៅចំគោលដៅជាច្រើនដូចជារោងចក្រថាមពហេដ្ឋារចនាសម្ព័ន្ធសំខាន់ ព្រមទាំងគោលដៅមិនមែនយោធាផងដែរដោយក្នុងនោះមនុស្សសរុប១៩នាក់បានបាត់បង់ជីវិត៕ ប្រែសម្រួល៖ស៊ុនលី