ញូវយ៉ក៖ សន្ទុះនៃការកើនឡើងនៃប្រាក់ដុល្លារអាមេរិក ដែលជាបញ្ហាដ៏ច្រើន សន្ធឹកសន្ធាប់ នៃនិរន្តរភាពបំណុល សម្រាប់បណ្តាប្រទេស ដែលមានចំណូលទាប និងមធ្យម ដោយជំរុញឱ្យពួកគេធ្វើពិពិធកម្មរូបិយប័ណ្ណបម្រុង នេះបើតាមការរាយការណ៍ ពីក្រសួងការបរទេស នៅពាក់កណ្តាលខែតុលា។
របាយការណ៍នោះបានឲ្យដឹងថា ប្រាក់ដុល្លារជាបញ្ហា របស់អ្នករាល់គ្នា ក្នុងការបកស្រាយពាក្យសំដី របស់លោក John Connally ដែលជាអតីតរដ្ឋលេខាធិការ រតនាគារសហរដ្ឋអាមេរិក។
ភាគច្រើននៃបំណុល សាជីវកម្ម របស់ប្រទេសបែបនេះ នៅក្នុងដៃអ្នកវិនិយោគបរទេសត្រូវបានចាត់ជាប្រាក់ដុល្លារ។ បំណុលនេះកាន់តែថ្លៃសម្រាប់សេវា និងសងវិញនៅពេល ដែលប្រាក់ដុល្លារឡើងថ្លៃ នេះបើយោងតាម របាយការណ៍។
ប្រភពបានឲ្យដឹងថា “សូម្បីតែនៅពេលដែលបំណុលខាងក្រៅ ជារូបិយប័ណ្ណក្នុងស្រុក ការធ្លាក់ចុះនៃអត្រាប្តូរប្រាក់ធៀបនឹង ប្រាក់ដុល្លារអាចបណ្តាលឱ្យ មានបញ្ហា” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
ក្រុមហ៊ុនហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក ដោយមើលឃើញថា ខ្លួនប្រឈមនឹងការខាតបង់ លើការវិនិយោគបរទេសទាំងនោះ ដកខ្លួនចេញពីទ្រព្យសម្បត្តិទីផ្សារ ដែលកំពុងរីកចម្រើន ដោយដាក់សម្ពាធធ្លាក់ចុះបន្ថែមទៀត លើតម្លៃរូបិយប័ណ្ណបរទេស នៅក្នុងរង្វង់មួយ ដែលទាបបំផុត៕
ប្រែសម្រួល ឈូក បូរ៉ា