ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិតធ្ងន់៦,១រ៉ិចទ័រ អង្រួននៅភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ី តែមិនមានសញ្ញាព្រមាន ពីរលកយក្ស ស៊ូណាមិ នោះទេ

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានវាយប្រហារខេត្ត Sulawesi ខាងជើង នៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យនេះ ប៉ុន្តែមិនបានបង្កជារលកយក្សស៊ូណាមិនោះទេ។

ទីភ្នាក់ងារនេះបានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះបានកក្រើកឡើង នៅម៉ោ៧និង០៣ នាទីព្រឹក ម៉ោងនៅទីក្រុងហ្សាការតា ដោយចំណុចកណ្តាល របស់វាស្ថិតនៅចម្ងាយ៩៦គីឡូម៉ែត្រ ភាគនិរតីនៃស្រុក Kepulauan Sitaro និងជម្រៅ២៥៥គីឡូម៉ែត្រ នៅក្រោមបាតសមុទ្រ ។

សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ការរញ្ជួយដីក៏ត្រូវបានគេដឹងផងដែរ នៅក្នុងខេត្ត North Maluku ដែលនៅក្បែរនោះ ។

ទីភ្នាក់ងារមិនបានចេញការព្រមានអំពី រលកយក្សស៊ូណាមិទេ ដោយបញ្ជាក់ថា ការរញ្ជួយដីមិនមានលទ្ធភាព បង្កឲ្យមានរលកយក្សស៊ូណាមិ បានទេ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top