ព័ត៌មានអន្តរជាតិ

ឥណ្ឌា បាញ់បង្ហោះគ្រាប់រ៉ុក្កែត ដែលផលិតជាឯកជនខ្លួនឯង ជាលើកដំបូងទៅកាន់ទីលំហ

បង់ហ្គាឡូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះប្រទេសឥណ្ឌា បានបាញ់បង្ហោះគ្រាប់រ៉ុក្កែត ដែលអភិវឌ្ឍដោយឯកជនដំបូង របស់ខ្លួនគឺមានឈ្មោះថា Vikram-S ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ក្នុងការបង្កើតឧស្សាហកម្ម អវកាសពាណិជ្ជកម្ម។

គ្រាប់រ៉ុក្កែតដែលមានទម្ងន់ ៥៤៥គីឡូក្រាម ដែលបង្កើតឡើងដោយក្រុមហ៊ុនអវកាស Skyroot បានហោះចេញពីកន្លែងបាញ់បង្ហោះ របស់ទីភ្នាក់ងារអវកាសឥណ្ឌានៅជិតក្រុង Chennai ។

គ្រាប់រ៉ុក្កែតនេះមានសមត្ថភាព អាចបាញ់ដល់កម្រិតទី៥ ដែលលឿនជាងសំឡេង ៥ដង ហើយអាចផ្ទុកទម្ងន់បានពី៨៣ គីឡូក្រាមទៅ១០០គីឡូម៉ែត្រ។

ខ្សែអាត់វីដេអូបានបង្ហាញឱ្យឃើញថា គ្រាប់រ៉ុក្កែតបានហោះចេញពី មជ្ឈមណ្ឌលអវកាស ដោយបន្សល់ទុកនូវផ្សែងហុយ និងភ្លើងនៅតាមផ្លូវរបស់វា ។

ក្រុមហ៊ុន Skyroot ដែលមានមូលដ្ឋាននៅទីក្រុង Hyderabad ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ និងគាំទ្រដោយមូលនិធិទ្រព្យសម្បត្តិ អធិបតេយ្យរបស់សិង្ហបុរី GIC គឺជាការចាប់ផ្តើមអវកាសដំបូងគេ ដែលបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយដើម្បី ប្រើប្រាស់ការបាញ់បង្ហោះ និងសាកល្បងរបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ថា (ISRO) បន្ទាប់ពីរដ្ឋាភិបាលបានបើកទ្វារដល់ ក្រុមហ៊ុនឯកជនក្នុងឆ្នាំ២០២០ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top