ព័ត៌មានអន្តរជាតិ

ចិន ប្រកាសថា ក្នុងរយៈពេលជិត ៦ខែមកនេះ ទើបមានអ្នកស្លាប់លើកដំបូង ដោយសារជំងឺកូវីដ-១៩

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិ្យប្រទេសចិន បានប្រកាសពីការស្លាប់ថ្មីដំបូង របស់ខ្លួន ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេលជិតកន្លះឆ្នាំ ខណៈដែលវិធានការថ្មីតឹងរឹង ត្រូវបានដាក់នៅក្នុងទីក្រុងប៉េកាំង និងនៅទូទាំងប្រទេស ដើម្បីទប់ទល់នឹងការផ្ទុះឡើងថ្មី ។

ការស្លាប់របស់បុរស នៅទីក្រុងប៉េកាំង គឺមានអាយុ៨៧ឆ្នាំនេះ គឺជាការរាយការណ៍ដំបូង ដោយគណៈកម្មការសុខភាពជាតិ ចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើង ដល់៥.២៧៧នាក់ ។ ការស្លាប់មុននេះត្រូវបានគេរាយការណ៍ នៅក្នុងទីក្រុងសៀងហៃ ដែលមានការកើនឡើងយ៉ាងខ្លាំងនៃករណីក្នុងរដូវក្តៅនេះ ។

ខណៈដែលប្រទេសចិន មានអត្រាចាក់វ៉ាក់សាំង សរុបជាង៩២ភាគរយ ដោយបានទទួលយ៉ាងហោចណាស់ ១ដូសនោះ ចំនួននេះគឺទាបជាងគួរឱ្យកត់សម្គាល់ ក្នុងចំណោមមនុស្សចាស់ ជាពិសេសអ្នកដែលមានអាយុលើស ពី៨០ឆ្នាំ ។ គណៈកម្មាការខាងលើ មិនបានផ្តល់ព័ត៌មានលម្អិត អំពីស្ថានភាពនៃការចាក់វ៉ាក់សាំង របស់អ្នកស្លាប់នោះទេ ។

ភាពងាយរងគ្រោះនោះ ត្រូវបានចាត់ទុកថា ជាហេតុផលមួយដែលប្រទេសចិន បានបិទព្រំដែនរបស់ខ្លួនភាគច្រើន ហើយកំពុងប្រកាន់ខ្ជាប់ នូវគោលនយោបាយ “សូន្យជំងឺកូវីដ-១៩” ដ៏តឹងរឹងរបស់ខ្លួន ដែលស្វែងរក ការលុបបំបាត់ ការឆ្លងតាមរយៈការបិទខ្ទប់ ការដាក់ឱ្យនៅដាច់ពីគេ ការតាមដានករណី និងការធ្វើតេស្តទ្រង់ទ្រាយធំ ទោះបីជាមានផលប៉ះពាល់ដល់ជីវិតធម្មតា និង សេដ្ឋកិច្ច និងការកើនឡើងកំហឹង របស់សាធារណជនចំពោះ អាជ្ញាធរផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top