ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ហៅ​ការកំណត់តម្លៃ​ប្រេងរុស្ស៊ី ពីលោកខាងលិច ថាជា​ជំហរ​ទន់ខ្សោយ

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់តម្លៃកំណត់ដោយសម្ព័ន្ធមិត្តលោកខាងលិចលើការនាំចេញប្រេងរបស់រុស្ស៊ី ដោយហៅការកំណត់នេះថា “ខ្សោយ” ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កម្រិតដែលត្រូវបានអនុម័តកាលពីថ្ងៃសុក្រ គឺមានគោលបំណងបញ្ឈប់បណ្តាប្រទេសនានាដែលបង់ប្រាក់ច្រើនជាង ៦០ដុល្លារ សម្រាប់មួយធុងប្រេងឆៅរបស់រុស្សីតាមសមុទ្រ។

រុស្ស៊ី​និយាយ​ថា ខ្លួន​នឹង​មិន​ទទួល​យក​ការ​កំណត់​តម្លៃ​សម្រាប់​ការ​នាំ​ចេញ​ប្រេង​របស់​ខ្លួន​ឡើយ។

វិធានការនេះ នឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទ បង្កើនសម្ពាធលោកខាងលិចលើរុស្ស៊ី ជុំវិញការឈ្លានពាន។ ប៉ុន្តែ​លោក Zelensky បាន​ហៅ​តម្លៃ​នេះ​ថា​ជា​ជំហរ​ទន់ខ្សោយ ហើយ​មិន​ធ្ងន់ធ្ងរ​គ្រប់គ្រាន់​ក្នុង​ការ​បំផ្លាញ​សេដ្ឋកិច្ច​រុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top