ព័ត៌មានអន្តរជាតិ

ជប៉ុន នឹង​ពង្រីក​អង្គភាព​កងកម្លាំង​ជើងគោក ដែល​មាន​មូលដ្ឋាន​នៅ​អូគីណាវ៉ា ចំពេល​មានការ​គំរាម​កំហែង​ពី​ប្រទេសចិន

" "

តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាពង្រីកអង្គភាពកងកម្លាំងជើងគោក ដែលមានមូលដ្ឋាននៅអូគីណាវ៉ា ដើម្បីការពារកោះភាគនិរតីដាច់ស្រយាល មួយនេះ និងរៀបចំសម្រាប់ភាពអាសន្ន ដែលពាក់ព័ន្ធនឹងកោហតៃវ៉ាន់ ក្នុងការប្រឈមមុខនឹងការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិន។

ប្រភពបានឲ្យដឹងថា នៅក្នុងសកម្មភាព ដែលអាចបង្កើនភាពតានតឹងជាមួយប្រទេសចិន ក្រសួងការពារជាតិគ្រោងនឹងបង្កើនចំនួនកងវរសេនាធំថ្មើរជើងក្រោមកងពលតូចទី១៥ របស់កងកម្លាំងស្វ័យការពារដីគោកដល់ ២អង្គភាព ក៏ដូចជាដំឡើងឋានន្តរស័ក្តិខ្ពស់បំផុតរបស់ខ្លួនពីឧត្តមសេនីយ៍ឯកទៅឧត្តមសេនីយត្រី។

" "

ការផ្លាស់ប្តូរដែលបានគ្រោងទុក ដែលត្រូវបានដាក់បញ្ចូលក្នុងឯកសារសន្តិសុខសំខាន់មួយក្នុងចំណោមឯកសារសំខាន់ៗចំនួន៣ ដែលរដ្ឋាភិបាលនឹងកែសម្រួលនៅចុងខែនេះ ត្រូវបានគេរំពឹងថា នឹងប្រែក្លាយអង្គភាពឱ្យមានប្រសិទ្ធភាព ទៅជាផ្នែកសមមូល ដែលមានឋានៈខ្ពស់ជាងកងពលតូច។

" "

យោងតាមប្រភពបានឱ្យដឹងថា ក្រសួងកំពុងពិចារណានូវអ្វីដែលហៅថា កងពលដែលរំពឹងទុក និងចំនួនបុគ្គលិក ដែលខ្លួននឹងចូលរួម ឬកម្រិតនៃការពង្រីកពីកងពលតូចទី១៥ ដែលមានកម្លាំង ២២០០ នាក់នាពេលបច្ចុប្បន្ន។

កងពលតូចទី១៥ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានី Naha នៃខេត្តអូគីណាវ៉ា បានក្លាយជាអ្នកការពារក្នុងការការពារកោះ Nansei ដែលជាខ្សែសង្វាក់នៃកោះ ដែលលាតសន្ធឹងភាគនិរតីពីកោះ Kyushu ឆ្ពោះទៅកាន់កោះតៃវ៉ាន់។

គួរបញ្ជាក់ថា បេសកកម្មរបស់កងពលតូចនេះ រួមមានការការពារប្រជុំកោះសេនកាគូ ដែលជាក្រុមប្រជុំកោះនៅសមុទ្រចិនខាងកើត ដែលគ្រប់គ្រងដោយប្រទេសជប៉ុន ប៉ុន្តែត្រូវបានទាមទារដោយចិន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top