ព័ត៌មានអន្តរជាតិ

ករណីរត់ជាន់គ្នា នៅតង់ហ្សានៀ បណ្តាលឲ្យស្លាប់តិចបំផុត ២០នាក់

ដារ៉េស សាឡាអាម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួសក្រោយមានករណីរត់ជាន់គ្នា ។

ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះ នៅឯពហុកីឡដ្ឋានមួយ ស្ថិតនៅភាគខាងជើង នៃប្រទេសតង់ហ្សានៀ មានករណីផ្អើករត់ជាន់គ្នា ដែលអ្នកទាំងនោះចូលរួមក្នុងកម្មវិធីសាសនាមួយ បណ្តាលឲ្យស្លាប់២០នាក់ និងមនុស្សជាច្រើននាក់ទៀតបានរងរបួសធ្ងន់ស្រាល ។

ប្រភពព័ត៌មានមិនបាន រាយការណ៍លម្អិតថា ករណីរត់ជាន់ជើងគ្នានេះកើតឡើងដោយសារ អ្វីឲ្យប្រាកដនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top