ភ្នំពេញ ៖ បន្ទាប់ពីឃើញទង្វើរបស់ទណ្ឌិត សម រង្ស៊ីកំពុងធ្វើនយោ បាយ វាយបំបាក់ដៃគូ នយោបាយ ដោយសារការលាបពណ៌ ចោទប្រកាន់ បំបែបបំបាក់ខ្មែរមេ គណបក្សឯកភាពជាតិខ្មែរ បានអំពាវនាវដល់ទណ្ឌិតសម រង្ស៊ី បញ្ឈប់ធ្វើសកម្មភាពបែបនេះ ព្រោះនឹងធ្វើឲ្យខ្មែរបែបបាក់ ។
ការលើកឡើងរបស់មេបក្សវ័យក្មេងនេះ បន្ទាប់ពីទណ្ឌិតសមរង្ស៊ី ដែលកំពុងនៅ ក្រៅប្រទេសជាប់ទោសទណ្ឌ នៅក្នុងប្រទេសជាច្រើនករណី បានធ្វើការវាយប្រហារ លើអ្នក នយោបាយមួយចំនួនថា កំពុងចុះចូលជាមួយគណបក្ស ប្រជាជនកម្ពុជា ពិសេសនោះបានវាយប្រហារ លើលោក ហ៊ុន ម៉ាណែត កូនប្រុសសម្តេចតេជោ ហ៊ុន សែន ដែលគណបក្សឯកភាព ដាក់ធ្វើជានាយករដ្ឋមន្ត្រី នៅពេលអនាគត ។ លោកអ៊ុន ជឹម ប្រធានគណបក្ស ឯកភាពជាតិខ្មែរ ដែលទើបតែប្រឡូក នឹងវិស័យ នយោបាយ បាននិយាយនៅថ្ងៃទី១៧ខែធ្នូ យ៉ាងដូច្នេះថា ៖«ខ្ញុំសូមអំពាវនាវ ដល់លោកសម រង្ស៊ី និងអ្នកនយោបាផ្សេងៗ បញ្ឈប់នូវ ការធ្វើនយោបាយបែបលាបព៌ណ ជេរប្រមាថចោទប្រកាន់ និងប្រឌិតរឿង ដើម្បីវាយបំបាក់ដៃគូ នយោបាយដោយទុចរិត» ។
ប្រធានបក្សរូបនេះក៏បានស្នើឲ្យសម រង្ស៊ី រៀបចំការធ្វើនយោបាយថ្មី ដើម្បីធ្វើយ៉ាងណាឲ្យ ខ្មែរបានសុខ រីកចម្រើនខុសពីការធ្វើនយោបាយ បច្ចុប្បន្នគេគឺជាការធ្វើនយោ បាយបំបែក បំបាក់ខ្មែរនិងខ្មែរ ។
លោកបញ្ជាក់ថា៖«បរទេសគេចង់ឲ្យខ្មែរបែកបាក់គ្នា ជេរគ្នាខ្លាំងណាស់ ហើយអស់ លោកធ្វើនយោបាយជេរប្រមាថចោទប្រកាន់ លាបព៌ណដៃគូរនយោ បាយគឺជាការ ចូលអន្ទាក់ របស់របរទេស ដែលចង់ឲ្យខ្មែរឈ្នោះគ្នា»។ ជាមួយគ្នានោះដែរលោកអ៊ុន ជឺម ដែលជាអ្នកនយោបាយជំនាន់ថ្មី ប្រកាន់យកនូវនយោបាយធម្មាធិបតេយ្យ គឺចង់បានខ្មែរគ្រប់គណបក្សនយោបា យចេះបណ្តុះសេចក្តីស្រលាញ់ដល់ខ្មែរដូចគ្នា ទុកចិត្តគ្នា និង ចេះធ្វើនយោបាយឲ្យជាតិបានសុខ និង ជាតិរីកចំរើន ។
លោកថា ធ្វើនយោបាយដោយសារ ស្អប់ខ្ពើមអ្នកនយោបាយទុច្ចរិតដែលចេះ ត្រឹមតែបង្កើតផែនការ វាយប្រហារបុគ្គល និង វាយប្រហាបក្សដទៃ និង ជេរចោទ និង លាបពណ៌ខ្មែរគ្នាឯងមិនចេះចប់ ។ ស្អប់ខ្ពើមអ្នកនយោបាយចេះត្រឹមតែរៀបផែនការកំទេច និង បំផ្លាញអ្នកនយបាយ និង បំផ្លាញរបប ពីមួយជំនាន់ទៅមួយជំនាន់មិនចេះចប់ ធ្វើអោយបាត់បង់អាយុជីវិតខ្មែរ បាត់បង់អ្នកចេះដឹង បាត់បង់មូលដ្ឋានគ្រឹះរបស់សង្គម និង បាត់បង់ស្ថិរភាពសង្គម និង ការអភិវឌ្ឍន៍សង្គមជាតិ អស់រយៈពេលជាង៧០០ឆ្នាំមកនេះ ។ ស្អប់ខ្ពើមអំពើពុករលួយ អយុត្តិធម៌ និង បក្សពួកនិយម ក្នុងសង្គមខ្មែរ រាប់ជំនាន់កែមិនឡើង ។ ជាមួយគ្នានោះដែរលោកចង់ចូលរួមកសាងប្រជាធិបតេយ្យគំរូមួយល្អបំផុតនៅកម្ពុជា ដោយយកប្រទេសសាំហ្គាពួ ប្រទេសស្វីស ប្រទេសកាណាដា និង ប្រទេសអាមេរិកមកជាគំរូ ។ ចង់ចូលរួមកសាងប្រទេសកម្ពុជា អោយក្លាយជាទីកន្លែងដ៏មានសុវត្ថិភាពបំផុត សម្រាប់អ្នកមានលើពិភពលោក មករស់នៅ និង ជាកន្លែងទេសចរណ៍ ដ៏ទាក់ទាញបំផុតលើលោក ។ ចូលរួមកសាងប្រព័ន្ធអបរំមួយដ៏ល្អ ដើម្បីការប្រគួតប្រជែងសមត្ថភាព និង ប្រគួតប្រជែងទីផ្សារ ក្នុងឆាកអន្តរជាតិ។ ចូលរួមពង្រឹងវប្បធម៌ ប្រពៃណី អក្សរសាស្រ្ត និង ប្រវត្តិសាស្រ្ត និង ពង្រឹងអត្តសញ្ញាណជាតិឡើងវិញ។ នេះជាមូលហេតុចម្បងៗ ដែលខ្ញុំបាទចូលប្រឡូក ក្នុងនយោបាយ ៕