ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ប្រកាសឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដល់បេក្ខជនប្រឡង សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឈ្មោះ ហែម ស៊ីណាត អាយុ ៥៦ឆ្នាំ ហើយក៏ជាបេក្ខជន អាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់បាក់ឌុប នាពេលកន្លងទៅ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ដើម្បីលើកទឹកចិត្ត ដល់ការរៀនពេញមួយជិវីត ខ្ញុំសូមចូលរួមឧបត្ថម្ភដល់ប្អូនស្រី ហែម ស៊ីណាត អាយុ ៥៦ឆ្នាំ ដែលបានចូលប្រឡងបាក់ឌុប ហើយធ្លាក់នូវថវិកាចំនួន ១០លានរៀល។ ជូនពរប្អូនស្រីប្រឡងជាប់នៅឆ្នា២០២៣ ខាងមុខ»។
សូមរំលឹកថា លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាបេក្ខជនអាយុច្រើនជាងគេ ក្នុងប្រឡង បាក់ឌុប ឆ្នាំ២០២២នេះ ខណៈលោកស្រី ក៏បានប្តេជ្ញាបន្តប្រឡងជាថ្មីម្ដងទៀត នៅឆ្នាំក្រោយ ដើម្បីសម្រេចនូវក្តីស្រមៃ ជាគ្រូបង្រៀន ផងដែរ៕